រឿងរ៉ាវ​ដែល​អ្នក​គួរ​ដឹង​មុន​ការ​ចាប់​ឆ្នោត​ Europa League ល្ងាច​នេះ

  • 2018-03-16 08:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Europa League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់​ទាំង​ស្រុង​ត្រឹម​យប់​មិញ​ ខណៈ​ក្រុម​ចំនួន​៨​នឹង​ឡើង​នៅ​វគ្គ​បន្ត​។ ខាង​ក្រោម​គឺ​ព័ត៌មាន​មួយ​ចំនួន​ដែល​ប្រិយមិត្ត​គួរ​ដឹង​មុន​ការ​ចាប់​ឆ្នោត​ល្ងាច​ថ្ងៃ​សុក្រ​នេះ​៖

ទីតាំង​ និង​ពេល​វេលា ការ​ចាប់​ឆ្នោត​កម្មវិធី​ Europa League នឹង​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ូប​ UEFA ស្ថិត​នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​វេលា​ម៉ោង​៦​ល្ងាច​ម៉ោង​កម្ពុជា។

ក្រុម​ដែល​មាន​កៅអី Arsenal (ENG) Atlético Madrid (ESP) CSKA Moskva (RUS) Lazio (ITA) Leipzig (GER) Marseille (FRA) Salzburg (AUT) Sporting CP (POR)។

លក្ខខណ្ឌ​នៃ​ការ​ចាប់​ឆ្នោត នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ខុស​ពី​វគ្គ​១៦​ក្រុម​ត្រង់​ ក្រុម​ទាំង​អស់​សុទ្ធ​តែ​អាច​ប៉ះ​គ្នា​បាន​ទោះ​មក​ពី​ក្របខ័ណ្ឌ​បាល់ទាត់​ក្នុង​ប្រទេស​តែ​មួយ​ក៏​ដោយ។

មើល​ការ​ចាប់​ឆ្នោត ប្រិយមិត្ត​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​គេហទំព័រ​ UEFA.Com និង​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ UEFA មាន​ Instagram, Facebook និង​ Twitter។

នរណា​ជា​អ្នក​ចាប់​ឆ្នោត លោក Eric Abidal អតីត​ខ្សែ​ការពារ​ Barcelona និង​ក្រុម​ជម្រើស​ជាតិ​បារាំង​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចាប់​ឆ្នោត​រើស​ក្រុម​នៅ​ល្ងាច​នេះ។

កាល​បរិច្ឆេទ​ប្រកួត ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Europa League ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ហើយ​ជើង​ទី​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​១២​ ខែ​មេសា​ឆ្នាំ​២០១៨៕

ប្រភព៖ Wikipedia   ប្រែសម្រួល៖ វីរ័ត្ន