Mai Davika ខំ​ថែសក់វែងអន្លាយរាប់ឆ្នាំ ស្រាប់​តែ​​កាត់ចោល ព្រោះ​រឿងសំខាន់១

  • 2018-03-16 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ដើម​មក​ស្រីស្អាត​ Mari Davika ស្រឡាញ់​សក់​វែង​របស់​នាង​ណាស់​ ហើយ​ក៏​កម្រ​ឃើញ​នាង​ ប្ដូរ​សក់​ញឹកញាប់​ដូច​តារា​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ​ពេល​នេះ សក់​វែង​អន្លាយ​នោះ​ ត្រូវ​កាត់​ចោល​ហើយ។

ម្សិលមិញ​ Mai បាន​បង្ហោះ​រូបភាព​ និង​វីដេអូ​កាត់​សក់​របស់​នាង។ នាង​បាន​បញ្ជាក់​ថា​ បំណង​ធំ​របស់​នាង​ គឺ​ចង់​បរិច្ចាគ​សក់​ដែល​កាត់​នោះ​ ឲ្យ​ទៅ​អ្នក​ជំងឺ​មហារីក។ ភ្ជាប់​ជាមួយ​វីដេអូ​ដែល​បង្ហោះ​នោះ​ តារា​ស្រី​រាង​ខ្ពស់​ស្រឡះ​រូប​នេះ​ បាន​សរសេរ​ថា៖ "ខ្ញុំ​ចង់​កាត់​សក់​យូរ​ហើយ​ ទីបំផុត​ថ្ងៃ​នេះ​ខ្ញុំ​កាត់​វា​បាន​សម្រេច​ហើយ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”។

ក្លាយ​ជា​នារី​សក់​ខ្លី​ ក៏​សម្រស់​របស់​ Mai នៅ​តែ​ស្រស់​ស្អាត​ ហើយ​ថែម​ទាំង​បង្កប់​នូវ​ភាព​ទាក់ទាញ​ថែម​មួយ​កម្រិត​ទៀត។ ទោះ​បី​បាត់​បង់​សក់​ជាទី​ស្រឡាញ់​ តែ​យ៉ាងណា​នាង​បាន​ធ្វើ​អំពើ​មនុស្ស​ធម៌​ ទៅ​កាន់​អ្នក​ដែល​ត្រូវ​ការ​បំផុត៕

ទស្សនាវីដេអូ​ខាង​ក្រោម៖

A post shared by davikah (@davikah) on

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម