ក្ដៅ! លទ្ធផល​ចាប់​ឆ្នោត​វគ្គ ៨ ក្រុម Champions League ចេញ​ហើយ

  • 2018-03-16 11:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ការ​ចាប់​ឆ្នោត​វគ្គ ៨ ក្រុម​ Champions Leagueទើប​ត្រូវ​បាន​ធ្វើ​ឡើង។

ការ​ចាប់​ឆ្នោត​វគ្គ ៨​ក្រុម កម្មវិធី Champions League ទើបបានបញ្ចប់ ហើយ​លទ្ធផល​មាន​ដូច​ត​ទៅ៖

Barcelona vs​ Roma៖ ក្នុងរដូវកាល​នេះ​ក្លឹប​ទាំងពីរ​ សុទ្ធតែបាន​បញ្ចប់វគ្គ​ Group Stage ដោយឈរលេខ ១ ក្នុង​ពូល របស់​ខ្លួនរៀងៗខ្លួន (Roma ពូល C ឯ Barcelona ពូល D) ។ នៅវគ្គ ១៦ ក្រុម Barcelona បានលេង ស្មើ ១-១ ពេលប៉ះជាមួយ Chelsea ក្នុងជើង ទី ១ ប៉ុន្តែបានយកឈ្នះដល់ទៅ ៣-០ នៅជើងទី ២។ ចំណែកឯ Roma វិញ ក្នុងវគ្គដូចគ្នា បានលេងចាញ់ ១ ទល់នឹង ២ ពេលប៉ះក្លឹប Shakhtar Donetsk នៅជំនួបជើងទី១ នៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក្លឹបអ៊ីតាលី បានយកឈ្នះ ១-០ វិញ នៅដីខ្លួនឯង ដែល​លទ្ធផលនេះ ជួយឲ្យក្លឹបឡើងវគ្គ ៨ ក្រុម តាមគោលការណ៍ Away Goal។

Sevilla vs Bayern Munich៖ ក្លឹប Bayern (ពូល B) និង ក្លឹបអេស្ប៉ាញ Sevilla (ពូល E) បានបញ្ចប់វគ្គពូល ត្រឹមលេង ២ ទាំងពីរ ក្នុង Champions League លើកនេះ។ នៅវគ្គ ១៦ ក្រុម Bayern ប៉ះ ក្លឹបទួរគី Besiktas ខណៈ Sevilla ជួប Manchester United។ ក្លឹបយក្សអាល្លឺម៉ង់ Bayern បានបំបាក់ Besiktas ដល់ទៅ ៥-០ នៅជើងទី ១ ហើយ​ថែមបានបន្តឈ្នះ ៣-១ ទៀតនៅជើងទី ២។ Sevilla វិញ លេងបានត្រឹមស្មើ ០-០ ពេលប៉ះបិសាចក្រហមនៅជើងទី ១ ប៉ុន្តែបានយក​ឈ្នះ ២-១ នៅទឹកដី Old Trafford។

Juventus vs Real Madrid៖ ដូចគូ Sevilla-Bayern ដែរ ក្លឹបទាំងពីរបានឈរត្រឹមលេង ២ ប៉ុណ្ណោះ ក្នុង​វគ្គ Group Stage ( Juventus ពូល D ឯ Real Madrid ពូល H) ។ Juventus បាន​ជួបជាមួយក្លឹប Tottenham Hotspur នៅ​វគ្គ ១៦ក្រុម ចំណែកក្លឹបអធិរាជសអេស្ប៉ាញប៉ះជាមួយ PSG។ នៅជើងទី ១ Juventus លេង​បានត្រឹមស្មើ ២-២ ជាមួយ Spurs ក្នុងដីខ្លួនឯង ប៉ុន្តែ បានឈ្នះ ២-១ នៅជើងទី២ ដែល​ធ្វើ​ឡើង​នៅអង់គ្លេស។ Real Madrid វិញ បាន​យក ៣-១ លើ ក្លឹបអ្នកមាន PSG នាជំនួបលើកទី ១ វគ្គ ១៦ក្រុម និង​ប៉ុន្តែ ឈ្នះ ២-១ ទៀតនៅជើងទី ២។ សូមបញ្ជាក់​ផងដែរ ថា Juventus និង Real Madrid ទើបតែប៉ះគ្នា វគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលមុនប៉ុណ្ណោះ។ កាលនោះ Real ឈ្នះ Juventus ៤-១។

Liverpool vs Manchester City៖ ដូចគូ Barcelona-Roma ក្លឹបអង់គ្លេសទាំងពីរ សុទ្ធតែឈរលេខ ១ ក្នុងពូល​ខ្លួន (Liverpool ពូល E ឯ Manchester City ពូល F)។ នៅវគ្គ ១៦ ក្រុម Liverpool បានឈ្នះសរុបទាំងពីរជើង ៥-០ លើ Porto ខណៈ Manchester City បំបាក់ក្លឹបស្វីស Basel ក្នុងលទ្ធផលសរុប ៥-២។

ការប្រកួតជើងទី ១ នឹង​ធ្វើ​ឡើងនៅ​ថ្ងៃទី ៣ ឬ ៤ ខែមេសា ខណៈ​ជំនួបជើងទី ២ នៅ​ថ្ងៃទី ១០ ឬ ១១ ខែមេសា ខាងមុខ៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី