ក្រោយផ្ទុះរឿងប្រចណ្ឌ ឥឡូវនេះគូស្វាមីភរិយាត្រកូល Song មកញ៉ាំអាហារផ្អែមល្ហែមនឹងគ្នាម្ដង
- 2018-03-16 13:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយផ្ទុះរឿងប្រចណ្ឌ ឥឡូវនេះគូស្វាមីភរិយាត្រកូល Song មកញ៉ាំអាហារផ្អែមល្ហែមនឹងគ្នាម្ដង
ចន្លោះមិនឃើញ
កន្លងទៅថ្មីៗនេះ មានព័ត៌មានបែកធ្លាយថា ភរិយារបស់កំពូលតារាកូរ៉េ Song Joong Ki សម្ដែងក្ដីប្រច័ណ្ឌចំពោះឈុតឆាកថើបរបស់តារារូបនេះជាមួយតារាស្រីដទៃ យ៉ាងណាមិញ នៅថ្ងៃទី១៥កន្លងទៅនេះ គូស្វាមីភរិយាត្រកូល Song នេះ បានទៅញ៉ាំអាហារយ៉ាងផ្អែមល្ហែមជាមួយគ្នា។
តាមសារព័ត៌មានកូរ៉េមួយបានឲ្យដឹងថា កំពូលតារាកូរ៉េ Song Joong Ki បានណាត់គ្នាញ៉ាំអាហារពេលល្ងាច នៅហាងសាច់អាំងកូរ៉េមួយ។
ការទៅញ៉ាំអាហារនេះ គឺធ្វើឡើងបន្ទាប់ពីភាគីខាងស្រី តារាសម្ដែង Song Hye Kyo បញ្ចប់កិច្ចការដើរម៉ូដឲ្យផលិតផលថែរក្សាស្បែក Sulwhasoo ។ នេះជាការឲ្យដឹងពីសារព័ត៌មាន Allkpop ។
គួររំលឹកផងដែរ តារាសម្ដែងត្រកូល Song ១គូនេះបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧៕