ទើប​ចង​ជើង​បាន​១ ប៉ុន្មាន​ខែ​មុន​ ឥឡូវ​បិសាច​ក្រហម​ធ្វើ​បាន​សម្រេច​លើកីឡាករ​មួយ​រូប​ទៀត

  • 2018-03-16 13:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្លឹប​ Manchester United បាន​ប្រកាស​ថា ខ្សែ​ការពារ Marcos Rojo បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។

កីឡាករ​អាហ្សង់ទីន​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បិសាច​ក្រហម ដោយ​កុង​ត្រា​នេះ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២១ ក្នុង​លក្ខខណ្ឌ​អាច​បន្ត​ថែម​មួយ​ឆ្នាំ​ទៀត។

ក្នុង​ឱកាស​នេះ Rojo បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ខ្លួន ដែល​បាន​ចុះ​កុងត្រា​ថ្មី ហើយ​បាន​និយាយ​អរគុណ​ចំពោះ​ក្លឹប និង​អ្នក​គាំទ្រ​បិសាច​ក្រហម។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​កុងត្រា​ថ្មី​របស់ Rojo ធ្វើ​ឡើង​ជិត ២ ប៉ុណ្ណោះ ក្រោយ​ខ្សែ​បម្រើ​ Juan Mata បាន​ពន្យារ​កុងត្រា​ខ្លួន។ កាល​ពី​ចុង​ខែ​មករា កីឡាករ​អេស្ប៉ាញ​បាន​ពន្យារ​កុងត្រា​ជាមួយ​ក្លឹប​បិសាច​ក្រហម​រហូត​ដល់​ឆ្នាំ ២០១៩៕

ប្រភព៖ standard | manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី