Morata ធ្លាក់​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ ខណៈ​កីឡាករ Real ជាប់​ដល់​៦​នាក់

  • 2018-03-17 02:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alvaro Morata មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​អេស្ប៉ាញ​លេង​មិត្តភាព​​​ក្នុង​ខែ​នេះ​ជាមួយ​អាល្លឺម៉ង់ និង​អាហ្សង់ទីន​​ទេ មុន​ទៅ​លេង​ព្រឹត្តិការណ៍ World Cup នា​ប្រទេស​រុស្សី។

កត្តា​ដែល​​កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​បាន​ហៅ​ចូល​ជម្រើស​ជាតិ​ ដោយ​សារ​មួយ​រយៈ​ចុងក្រោយ ហាក់​ធ្លាក់​ជើង​ខ្លាំង។ ជាក់​ស្ដែង​ការ​ប្រកួត​ជើង​ទី​ពីរ UCL ជាមួយ Barcelona គេ​បាន​ត្រឹម​ជា​កីឡាករ​បម្រុង​ពី​ក្រោម Olivier Giroud និង​បាន​ប្ដូរ​ចូល​នាទី​២៥។ យ៉ាង​ណា​នៅ​តែ​មិន​អាច​ជួយ​ស្រោចស្រង់​ឲ្យ Chelsea ឈ្នះ​បាន​ឡើយ។

សម្រាប់​ឆ្នាំ​២០១៨ Morata មិន​ទាន់​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ឡើយ ហើយ​៣​ប្រកួត​ចុងក្រោយ​គេ​អង្គុយ​ជា​កីឡាករ​បម្រុង​រហូត។ ចំពោះ​ក្លឹប​ដែល​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​​ច្រើន​ជាង​គេ​ក្នុង​យុទ្ធនាការ​លេង​មិត្តភាព​នេះ​គឺ Real Madrid មាន​៦​រូប។ ក្នុង​នោះ​មាន​ Carvajal, Nacho, Ramos, Asensio, Lucas Vazquez និង Isco៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ