ផ្ទុះសំណើច ពេល​ឃើញទិដ្ឋភាព Song Joong Ki សាក​ញ៉ាំផ្លែទុរេន (វីដេអូ)

  • 2018-03-17 02:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ផ្លែ​ធូរេន​ជា​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​ និង​មាន​រសជាតិ​ឆ្ងាញ់​ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ មិនអាច​អាច​ទ្រាំ​ទ្រ​នឹង​ក្លិន​របស់​ផ្លែ​ឈើ​ប្រភេទ​នេះ​បានទេ។

ក្នុង​ចំណោម​អ្នក​ដែល​មិន​ចូលចិត្ត​ធូរេន​ ក៏​មាន​កំពូល​តារា​សម្ដែង​កូរ៉េ​ដ៏​ល្បី​ Song Joong Ki និង​ Lee Kwang Soo ដែរ។ កាល​ពី​អំឡុង​ឆ្នាំ​ ២០១៦​កន្លង​ទៅ​ ពួកគេ​ទាំង​២​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​ ក្នុង​ទីក្រុង​ហុងកុង។ ពេល​នោះ​កម្មវិធី​តម្រូវ​ឲ្យ​អ្នក​ទាំង​ ២​រើស​ប្រអប់​មួយ​ដែល​មាន​អាហារ​នៅ​ខាង​ក្នុង​ ហើយ​ពេល​រើស​រួច​ ត្រូវ​ញ៉ាំ​ដាច់​ខាត។ ចៃដន្យ​អាហារ​ក្នុងប្រអប់​នោះ​ គឺ​ជា​ធូរេន ដែល​ជា​អាហារ​ដែល​ តារាប្រុសទាំង​ ២​ពិបាកញ៉ាំ។

Lee Kwang Soo ទោះ​បី​មិន​សូវ​ចេះ​ញ៉ាំ​ តែ​លោក​ខំ​ញ៉ាំ​ទាល់​តែ​អស់ ផ្ទុយ​ពី​ Joong Ki មិន​អាច​សូម្បី​តែ​ទំពា​បាន។ ទឹកមុខ​របស់​ស្វាមី​ Song Hye Kyo ពេល​ធុំ​ក្លិន​ និង​សាក​ភ្លក់​ផ្លែធូរេន​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទប់​សំណើច​មិន​បាន​ ព្រោះ​សូម្បី​នៅ​ក្នុង​ភាពយន្ត​ដែល​លោក​សម្ដែង​កន្លង​មក​ ក៏​ Joong Ki មិន​ធ្លាប់​បង្ហាញ​ដែរ៕

ចង់​ដឹង​ល្អ​មើល​យ៉ាង​ណា​ទស្សនា​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី