ស្វាមី​ សុគន្ធ នីសា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​យប់​មិញ(វីដេអូ​)

  • 2018-03-17 03:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​​ពី​វេលា​ម៉ោង​​២​យប់​រំលង​អាធ្រាត្រ​​ឈាន​​​ចូល​ថ្ងៃ​ទី​១៧ ខែ​ មីនា ឆ្នាំ ២០១៨ រថយន្ត​​ Range Rover ​មួយ​គ្រឿង​បើក​បរ​ដោយ​លោក ចៅ សម្បត្តិ ឬ ហៅ​ថា សាំបា ត្រូវ​ជា​ស្វាមី​​តារា​ចម្រៀង​ សុគន្ធ នីសា បាន​បើក​បុក​​ម៉ូតូ​ Dream 125C ស្ថិត​នៅ​តាម​ផ្លូវ​ ១៦៨ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ត​ Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ​ V2-9779 បើក​បរ​ដោយ​ស្វាមី​ សុគន្ធ នីសា បាន​បើក​រ៉េ​​ពេញ​ផ្លូវ​​លុះ​បើក​មក​ជិត​ដល់​វិមាន​ឯក​រាជ្យ​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ ដែល​ចត​ចោល​នៅ​លើ​ផ្លូវ​បណ្ដាល​ឲ្យ​ខូច​ខាត​​​យ៉ាង​ដំណំ​ផង​ដែរ​។​

ក្រោយ​ពី​បុក​ហើយ​ ស្វាមី​ សុគន្ធ នីសា ​ដែល​ជា​ម្ចាស់​រថយន្ត​មិន​បាន​ឈប់​ទេ​លោក បែរជា​ព្យាយាម​បើក​រត់​គេច​​រហូត​ដល់​ស្ពាន​នាគ​ទើប​អ្នក​ឃើញ​ហេតុ​ការ​បើក​ម៉ូតូ​ដេញ​ទាន់​​ ហើយ​ក៏​ប្រាប់​សមត្ថកិច្ច​ទៅ​យក​មក​កាន់​​កន្លែង​កើត​ហេតុ​។

មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​លោក ចៅ សម្បត្តិ ដែល​ជា​ជន​បង្ក​បាន​ចរចា​ជាមួយ​ជន​រង​គ្រោះ​ សង​សំណង​ទៅ​ម្ចាស់​ម៉ូតូ​ចំនួន​ ៤៥០ ដុល្លារ​អាមេរិក​​ដើម្បី​បញ្ចប់​រឿង​តែ​ម្ដង​ទៅ​៕

​​

អត្ថបទ៖ ឆុង ស៊ីណាន