ព័ត៌មានរៀបការរបស់ តាវ មិញស៊ឺ ជាមួយ​គូស្នេហ៍​ចាស់វស្សា​កក្រើក​ពេញ​សិល្បៈ​ហើយ​ពេល​នេះ

  • 2018-03-17 04:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​បណ្ដាញ​ផ្សព្វផ្សាយ​ចិន​កំពុង​នាំ​គ្នា​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ដំណឹង​រៀប​ការ​របស់​អតីត​សមាជិក​ក្រុម F4 តារាសម្ដែង​ Jerry Yan (តាវ មិញស៊ឺ) ជាមួយ​គូស្នេហ៍​ Lin Chi Ling។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ហើយ​ស្ទើរ​មិនអាច​រង់​ចាំ​ថ្ងៃនោះ​មក​ដល់​ទៀត​ផង។ តាម​ប្រភពព័ត៌មាន​ពី​សារព័ត៌មាន​ទាំង​នោះ​ បាន​ឲ្យ​ដឹង​ថា​ មង្គល​ការ​របស់​គូស្នេហ៍​មួយ​នេះ​ នឹង​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​ AYANA ស្ថិត​លើ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ នាចុង​ខែមីនានេះ។

មួយ​វិញ​ទៀត​ ចំពោះ​ពិធី​រៀបអាពាហ៍ពិពាហ៍​របស់​ពួកគេ​ ខាង​ក្រុមហ៊ុន​រៀប​ចំ​មង្គល​ការ​មួយ​នឹង​ ចាត់ចែង​ក៏​ដូចជា​រ៉ាប់រង​ថ្លៃ​ចំណាយ​ទាំង​ស្រុង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​មាន​ប្រភព​ស្និទ្ធ​នឹង​តារាទាំង​ ២​ បាន​បង្ហើប​ថា​ មង្គល​ការ​នេះ​ នឹង​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​ ស្ងប់ស្ងាត់​បំផុត​ ព្រោះ​សាមី​ខ្លួន​ទាំង​សង​ខាង​ មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ណា​មួយ​កើតឡើង។

Jerry និង​ Li Chiling បាន​ភ្ជាប់​ចំណង​ស្នេហ៍​នឹង​គ្នា​តាំង​ពី​ឆ្នាំ​ ២០០៣ នៅ​ពេល​ដែល​ពួកគេ​ទាំង​ ២​នៅ​ជា​តារា​ម៉ូដែល។ គួរ​ឲ្យស្ដាយ​នៅ​ឆ្នាំ ២០០៥ ចំណង​ស្នេហ៍​នា​ពេល​នោះ​ក៏​ឈាន​ដល់​ផ្លូវ​បញ្ចប់។ រហូត​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧​កន្លង​ទៅ​ ស្រាប់​តែ​មាន​ព័ត៌មាន​កក្រើក​មួយ​កើត​ឡើង​ពេញ​ពិភពសិល្បៈ​ ស្របពេល​ដែល​ពួកគេ​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ វត្តមាន​ជុំ​គ្នា​នេះ​ ទើប​អ្នក​គាំទ្រ​ប្រាកដ​ក្នុង​ចិត្ត​ថា​ ពួកគេ​វិល​មក​ត្រូវ​គ្នា​វិញ៕

ប្រភព៖ Kenh14 | ent.sina   ប្រែ​សម្រួល៖ យី សុធារី