បណ្ដុំរូប​ក្រៅឆាករបស់​តួ​អង្គរឿង "បុព្វេសន្និវាស" ឃើញហើយសើចហួសចិត្ត

  • 2018-03-17 04:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​បុរាណ​ថៃ​ "បុព្វេ​សន្និវាស” កំពុង​ចាក់ដោត​អារម្មណ៍​អ្នក​ទស្សនា​ជា​ច្រើន​ ឲ្យ​តាមដាន​មិន​ដាច់​ភាគ ពី​មួយ​ភាគ​ ទៅ​មួយ​ទៀត ដោយសារ​សាច់​រឿង​ បូក​រួម​នឹង​ការ​សម្ដែង​របស់​តួ​ប្រុស​ស្រី​ទាំង​អស់។

សព្វ​ដង​ ប្រិយមិត្ត​ដែល​ជា​អ្នក​តាមដាន​រឿង​នេះ​ ធ្លាប់​តែ​ឃើញ​ការសម្ដែង​ក្នុង​សាច់​រឿង​ ប៉ុន្តែ​ពេល​នេះ​លោក​អ្នក​នឹង​ប្លែក​ភ្នែក ពេល​បាន​ឃើញ​រូបភាព​ក្រៅ​ឆាក​របស់​តួ​សម្ដែង​ក្នុង​រឿង​ទាំង​នោះ​។ ពួក​គេបញ្ចេញ​កាយវិការ​ថត​រូប​បែប​ក្រមិចក្រមើម បូក​រួម​នឹង​រូបភាព​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​រឿង​នេះ​ខ្លះ​ កាត់ត​បញ្ចូល​គ្នា​ បានបង្ក​ជា​រូបភាព​គួរ​ឲ្យ​អស់​សំណើច ហើយពេល​អ្នក​គាំទ្រ​ឃើញ​ហើយ​អត់ទ្រាំ​មិន​សើច​មិន​បាន។

ចង់​ដឹង​មាន​រូប​អ្វី​ខ្លះ​សូម​ទស្សនា​ដូច​តទៅ៖

អត្ថបទ៖ យី សុធារី