កីឡាករ​ខ្មែរ-ឥស្លាម​ជាង​៣០​នាក់​កំពុង​លេង​លីគ​កំពូល​កម្ពុជា​ ​

  • 2018-03-17 06:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្អូន​ខ្មែរ-ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ រស់​នៅ​កន្លែង​ណា​​តែង​តែ​មាន​សកម្មភាព​បាល់ទាត់​ផុលផុស​នៅ​កន្លែង​នោះ។ តំបន់​ខ្លះ​តែង​តែ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​​ភូមិ​ឃុំ​របស់​ពួក​គាត់​​ទៀត​ផង។ កត្តា​ទាំង​នេះ​​ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ជួយ​បណ្តុះ​បណ្តាល​កីឡាករ​​ខ្មែរ-ឥស្លាម​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ និង​លេង​នៅ​លីគ​កំពូល​​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

បើ​ក្រឡេក​មើល​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​នេះ ក្លឹប​ស្ទើរ​ទាំង​អស់​មាន​កីឡាករ​ខ្មែរ-ឥស្លាម។ ខាង​ក្រោម​ជា​ក្លឹប​ដែល​មាន​កីឡាករ​ខ្មែរ​-ឥស្លាម​លេង​រដូវ​កាល​នេះ។​

កីឡាករ លី វ៉ាហេទ

**ក្លឹប​បឹង​កេត​** - **កីឡាករ​ លី មីហ្សាន​** - **កីឡាករ​ លី វ៉ាហេទ​** - **កីឡាករ​ ម៉ាត់ យ៉ាម៉ីន​** - **កីឡាករ ​សេត រ៉ស៊ីប​** - **កីឡាករ​ ស្លេះ សេន​**

កីឡាករ ម៉ាត់ យ៉ាម៉ីន

ក្លឹប​ភ្នំពេញ​ក្រោន​

  • កីឡាករ​ យ៉ើ សាហ្វី​
  • កីឡាករ​ យ៉ើ មូស្លិម​
  • កីឡាករ​ សេត រ៉ហ្សាក់​
កីឡាករ យ៉ើ សាហ្វី

ក្លឹប​ណាហ្គាវើល​

  • កីឡាករ​ យក់ អារី​
  • កីឡាករ​ សារី ម៉ាត់ណូរ៉ូទីន​
  • កីឡាករ​ សុះ ស៊ូហាណា​
កីឡាករ សុះ ស៊ូហាណា

ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​

  • កីឡាករ​ សារ៉េត គ្រី​យ៉ា​

ក្លឹប​អង្គរថាយហ្គឺរ

  • កីឡាករ​ សាវី សាគីរីន​
  • កីឡាករ​ លី អាលីហ្វីន​

ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

  • កីឡាករ​ សុប រ៉ាវី​
  • កីឡាករ​ ម៉ាត់ ហ្វាយសល់

ក្លឹប​វិសាខា​

  • កីឡាករ​ ម៉ាត់ សាក់រ៉វី
  • កីឡាករ​ សេង ឡេះ​

ក្លឹប​វេស្ទើន​ភ្នំពេញ​

  • កីឡាករ​ លី សាម៉េត​
  • កីឡាករ​ ញ៉េម​ ស្លៃម៉ាន​
  • កីឡាករ​ ទីន កាណូ​
  • កីឡាករ​ កើ​ មីហ្សាន​
  • កីឡាករ​ លី​ ម៉ាត់ណូ
  • កីឡាករ​ គង់ រ៉ហ្វី​​
ក្រុម​វេស្ទើន

ក្លឹប​សូទីលូ​អង្គរ​

  • កីឡាករ​ កូរណៃ​ អាន់សារី​
  • កីឡាករ​ លី អារីហ្វីន​
  • កីឡាករ​ គង់ រ៉ាហ្វាត់

ក្លឹប​អាស៊ី​អឺរ៉ុប​

  • កីឡាករ​ ម៉ាត់​ ហាសាន់​

ក្លឹប​អគ្គិសនី​កម្ពុជា​

  • កីឡាករ​ ម៉ាត់ ណូរ៉ុន​
  • កីឡាករ​ លី ម៉ូស្លីម​
  • កីឡាករ​ សាវី សែតស៊ូឌី​
កីឡាករ ម៉ាត់ ណូរ៉ុន

អត្ថបទ៖ ជាន ចាន់រ៉ា