សូមប្រយ័ត្ន! ប៉ុន្មានថ្ងៃទៀត នឹងមានរន្ទៈ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ព្រមៗគ្នានៅតំបន់មួយចំនួន​

  • 2018-03-17 06:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក​ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ថែម​ ​ស្តី​ពី​ ​ស្ថានភាព​អាកាសធាតុ នៅ​កម្ពុជា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ។

​សេចក្ដីប្រកាស​បញ្ជាក់ថា ៖

  • ឥទ្ធិពល​នៃការ​ប្រសព្វ​គ្នា​រវាង​បាតុភូតពីរ​ ​នឹង​បង្កឲ្យ​មាន​ភ្លៀងកក់​ខែធ្លាក់​រាយប៉ាយ​ តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ តំបន់​ខ្ពង់រាប​ និង​តំបន់​ជាប់​មាត់សមុទ្រ​ ចាប់​ពីថ្ងៃទី​ ១៧ ​ដល់​ថ្ងៃ​ទី ២២ ​ខែ​មីនា​ ។

  • ​សូម​បង្កើន​ការយក​ចិត្ត​ទុកដាក់​ ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​បាតុភូត​រន្ទៈ​ ​និង​ខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ពិសេសតាមបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា ។

សូមអានលម្អិតបន្ថែមខាងក្រោម

អត្ថបទ៖ ស៊ិន សាវ៉េត