Lee Dong Wook ខំចំណាយ​លុយរាប់ម៉ឺនដុល្លារដើម្បីឲ្យ Fan បាន​មក​មើលការប្រកួតកីឡាជាមួយ

  • 2018-03-17 08:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​ស័ក្ដិសម​ជា​តារា​សម្ដែង​ចិត្ត​បាន​របស់​អ្នក​គាំទ្រ​មែន ប្រុសសង្ហា​ Lee Dong Wook បាន​ធ្វើរឿងពិសេស​មួយ​ដល់​ Fan របស់​ខ្លួន​បំភ្លេច​មិន​បាន។

តារា​សម្ដែង​ Lee Dong Wook ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​ម្នាក់​របស់​ព្រឹត្តិការណ៍​កីឡា Pyeongchang Paralympics។ ដោយ​សារ​ស្រឡាញ់​ចូល​ចិត្ត​ពេក​បែប​នេះ​ លោក​ក៏​បាន​ទៅ​ចូលរួមទស្សនា​ផ្ទាល់ ចំ​ពេល​វគ្គ​ប្រកួត​កីឡាជិះស្គី​លើ​ទឹកកក។ ក្នុង​នោះ​លោក​ក៏​មិន​ភ្លេច​អញ្ជើញ​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​ទៅ​ទស្សនា​ជាមួយ​ខ្លួន។ Dong Wook បាន​ចំណាយ​ថវិកា​ផ្ទាល់​ប្រមាណ​ ១ម៉ឺន​ដុល្លារ ដើម្បី​ទិញ​សំបុត្រ​ចូលរួម​ឲ្យ​អ្នក​គាំទ្រ​បាន​ចូល​មើល ឬ​ស្មើ​នឹង​ ១០០០កៅអី។

ជាក់ស្ដែង​ តារា​ប្រុស​ក្នុង​រឿង​ "Goblin” រូបនេះ​ក៏​ជា​ទូតសុឆន្ទៈ​របស់​ ព្រឹត្តិការណ៍​ កីឡា​ Pyeongchang Paralympics ឆ្នាំ​ ២០១៨ ក្នុង​ខេត្ត​ Gangwon ដែរ។

តាម​រយៈ​ ទឹក​មុខ​សើច​ស្រស់​ស្រាយ​ ក្នុង​រូបភាព​ ពិត​ជា​អាច​បញ្ជាក់​ច្បាស់​ថា​ លោក​សប្បាយ​រីករាយ​នឹង​ទស្សនីយភាព​ប្រកួត​ណាស់ ពិសេស​នៅ​ពេលមកជួប​ស្និទ្ធផ្ទាល់ជាមួយ​អ្នក​គាំទ្របែបនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី