អតីត​ខ្សែប្រយុទ្ធ​ AC Milan អបអរ​ជ័យជម្នះ​ដោយ​លើក​ផ្ទាំង​រូបភាព​​ស្រី​ស្អាត​ចិន​បង្ហាញ​អ្នក​គាំទ្រ

  • 2018-03-17 09:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Alexandre Pato អតីត​ខ្សែប្រយុទ្ធ​ AC Milan បាន​បាន​អបអរ​ជ័យជម្នះ​របស់​ក្លឹប Tianjin Quanjian ក្នុង​ក្របខ័ណ្ឌ AFC Champions League កាលពី​​ពេល​ថ្មីៗ​នេះ ដោយ​លើក​ផ្ទាំង​រូបភាព​តារា​សម្តែង​ចិន នាង​ Dilaraba Dilmurat។

បន្ទាប់​ពី​ក្រុម​យក្ស​ចិន ទទួល​បានជ័យជំនះ ៤-២ ក្នុង​ទឹក​ដី លើ​ក្រុម​កូរ៉េខាងត្បូង Jeonbuk Motors ដែល Pato ជា​អ្នក​រួម​ចំណែក​រក​បាន​២​គ្រាប់ កីឡាករ​សញ្ជាតិ​ប្រេស៊ីល ហើយ​និង មិត្តរួម​ក្រុម​បាន​លើក​ផ្ទាំង​រូបភាព​របស់​កញ្ញា​វ័យ ២៥​ឆ្នាំ ដ៏​ស្រស់ស្អាត​របស់​ចិន ដើម្បី​បង្ហាញ​ដល់​អ្នក​គាំទ្រ។

ផ្ទាំង​រូបភាព​នេះ ទំនង​ជា​ក្រុម​អ្នកគាំទ្រ​ធ្វើ​ឲ្យ ដើម្បី​លើក​ទឹកចិត្ត​ដល់ Pato ដោយសារតែ Dilraba ក៏​កំពុង​មើល​ការ​ផ្សាយ​ផ្ទាល់​ផង​ដែរ ។

ដោយឡែក​ទាក់ទង​ទៅនឹង​ក្លឹប​ Tianjin Quanjian របស់​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​ប្រទេស​ចិន Chinese Super League កាល​ពី​ពេល​ថ្មី​ៗ​នេះ សារព័ត៌មាន​ក្នុង​ប្រទេស​អេស្ប៉ា Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប​កំពូល​លុយ​ខាង​លើ​បាន​ចាប់​អារម្មណ៍​លើ​ Andres Iniesta ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម ៣៥ លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ (ប្រហែល ៤៣ លាន​ដុល្លារ) ឬ ប្រាក់ខែ​ជាង ៣​,៥ លាន​ដុល្លារ​​ក្នុង​១​ខែៗ ដូច​ដែល​លីគ​នៅ​ចិន​មិន​ដែល​ញញើត​នឹង​ចាយ​ធំ​ដើម្បី​អូសទាញ​កំពូល​កីឡាករ​ពី​អឺរ៉ុប​ឡើយ៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ សុខ លាងហ៊ត