Man Utd ដឹកដៃ Spurs ឡើងវគ្គ៤ក្រុមចុងក្រោយ FA Cup

  • 2018-03-18 02:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត FA Cup បានរកឃើញ២ក្រុមហើយកក់កៅអីនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋានជាតិ Wembely។

ក្រុមខ្លាំង២មកពី Premier League មាន Manchester United និង Tottenham Hotspur សុទ្ធតែយកឈ្នះរៀងខ្លួនក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។ Lukaku និង Matic រកបានម្នាក់១គ្រាប់ឲ្យ United យកឈ្នះ Brighton ២ទល់នឹង០ នៅទឹកដី Old Trafford។

ដោយឡែក Spurs បានយកឈ្នះម្ចាស់ផ្ទះ Swansea រហូត៣ -០ បើទោះគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Harry Kane ក៏ដោយ។ ក្រុមរហស្សនាមថាមាន់ខ្នាយមាសស៊ុតបញ្ចូលទីដោយ Eriksen ២គ្រាប់នៅនាទី ១១ និង៦២ ស្របពេល Lamela រកបាន១គ្រាប់នៅចុងវគ្គទីមួយនាទី ៤០+១។

២គូទៀតនៅយប់នេះមាន Wigan Athletic ប៉ះ Southampton វេលាម៉ោង៨:៣០យប់ ហើយ Leicester City ត្រូវស្វាគមន៍ Chelsea ម៉ោង១១:៣០៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន