Ronaldo: “គ្មាននរណាអាចប្រៀបជាមួយខ្ញុំហើយក៏ គ្មាន CR7 ទីពីរដែរ”

  • 2018-03-18 03:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo គឺជាកីឡាករល្បីឈ្មោះ និងលេចធ្លោបំផុតមួយរូបក្នុងពិភពបាល់ទាត់ ដោយ ជោគជ័យទាំងនៅក្លឹបអាជីព និងជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។

Ronaldo

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ធ្លាប់ឈ្នះពានកីឡាករឆ្នើមរបស់ពិភពលោក Ballon d’Or ៥សម័យកាល និងពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនទៀត។ ភាពជោគជ័យ និងជំនាញលេងបាល់ដ៏ប៉ិនប្រសប់លើទីលានបានធ្វើឲ្យពិភពបាល់ទាត់ប្រដូចយុវជនជំនាន់ក្រោយ ជាហូរហែរទៅនឹងរូបគេ។

យ៉ាងណាតារាឆ្នើមមកពី Real Madrid បាននិយាយក្នុងកិច្ចសម្ភាសន៍ថាគ្មាន Ronaldo ទីពីរនោះទេ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Nike ម្ចាស់អាវលេខ៧ក្រុមស្តេចសនិយាយថា: “តាំងពីតូចមកខ្ញុំតែងចង់ធ្វើជាកីឡាករល្អបំផុតលើលោក។ មិត្តមួយចំនួនមើលមកខ្ញុំ និងចំអកថាតើខ្ញុំកំពុងនិយាយពីអ្វី?”។

“ខ្ញុំគិតថាខ្លួនចាប់ផ្ដើមមានសក្តានុពលពេលលេងឲ្យ Manchester។ មិនមានមនុស្សច្រើនទេដែលមានទេពកោសល្យ លះបង់ និងប្រឹងប្រែងដូចខ្ញុំ។ គ្មាននរណាអាចប្រៀបជាមួយខ្ញុំបានទេ ហើយក៏គ្មាន Ronaldo ទីពីរដែរ។ អ្នកគឺអ្នក ហើយខ្ញុំគឺខ្ញុំ”។ អតីតយុវជន Sporting និយាយដូច្នេះ៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន