ធ្លាយ ភិន សុដាលីស មិន​ទា​ន់ចង់​បាន​ស្នេហ៍​ថ្មី​ ខណៈ​​ជួប​ ប៉ែន ចំរ៉ុង ញឹក​​ញយ​ក្រោយ​លែង​​លះ​

  • 2018-03-19 02:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​នៃ​ការ​ជួប​មុខ​គ្នា​រវាង អ្នក​នាង ភិន សុដាលីស ជា​មួយ​លោក ប៉ែន ចំរ៉ុង ច្រើន​លើក​​ក្រោយ​ក្ដី​លែង​​លះ​គ្នា​នេះ មិន​មាន​អ្នកខាង​ក្រៅ​ណា​ទម្លាយ​ឲ្យ​ដឹង​ឡើយ គឺ​សាមី​ខ្លួន​ខាង​ស្រី ជា​អ្នក​និយាយ​​ប្រាប់​​តែ​ម្ដង បន្ទាប់​ពី​​នាង​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន ចោមរោម​ជជីក​សួរពី​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ បន្ទាប់​ពីអតីត​ស្វាមី​ព្រលយ​ពាក្យចង់​ជួប​មុខ​កូន​ស្រី​បណ្ដូល​ចិត្ត។

ក្រោយលែងលះ ដាលីស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​ជួបមុខ​អតីត​ស្វាមីច្រើន​លើក​មក​ហើយ ប៉ុន្តែ​ការ​ជួប​មុខ​នោះ មិន​បាន​និយាយគ្នាឡើយ គ្រាន់​តែ​ឃើញ​គ្នា​ ពេល​​ទៅ​កម្មវិធីរបស់​មិត្តភ័ក្ដិ​ម្ដងៗ។ "ជួប​ញឹក​តើបង​ពេល​មានកម្មវិធី​​មិត្តភ័ក្ដិ​​ក្នុង​សិល្បៈ​ម្ដងៗ តែ​ឃើញ​គ្នា​តែ​ពីចម្ងាយទេ មិន​បាន​ជួប​មុខ​ផ្ទាល់​ឡើយ"។ ភិន សុដាលីស ថ្លែង។

ការ​ឧស្សាហ៍​ជួប​មុខ​នេះ នាង​ថាមិន​​ធ្លាប់​និយាយ​រក​​គ្នា​ទេ គឺ​ទំនាក់ទំនងអ្នក​ទាំង​២ ដាច់​គ្នា​មិន​អាច​ត្រលប់​មក​វិញ​បាន​ទេ។ សុដាលីស ថា រាល់​ថ្ងៃ​នាង មិន​​ទាន់គិត​ចង់បាន​គូស្រករ​ថ្មី​នៅ​ឡើយ​ទេ បើ​ទោះបី​ជាបច្ចុប្បន្ន​មាន​បុរស​មួយ​ចំនួន​ចង់​​ភ្ជាប់​និស្ស័យ​ក្ដី ព្រោះ​ខ្លាច​ការ​សម្រេច​ចិត្ត​ទៅ ខុស​ដូច​លើក​មុន​ទៀត។ ចំពោះ​គូអនាគត​ថ្មី ដែល​ដាលីស នឹងសម្រេច​ជ្រើស​រើស​នោះ មិន​ថា អ្នក​សិល្បៈ ឬមិន​មែន​ជា​អ្នក​សិល្បៈ​នោះ​ទេ ប៉ុន្តែ​ក្នុង​នោះត្រូវ​មាន​ការ​សម្រេច​ចិត្ត​ពី​ឪពុក​ម្ដាយ​ជាង​៥០%​។

ចំពោះអតីត​ស្វាមី គឺ​លោក ប៉ែន ចំរ៉ុង ដែល​ចង់​ជួប​មុខ​កូន​នោះ ដាលីស សូម​មិន​បក​ស្រាយ​ឡើយ ប៉ុន្តែ​នាង​បាន​ព្រលយ​ថា ចាំ​កូន​ធំ​ចាំ​គិត​ទៀត៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម