គាំង​និយាយ​លែង​ចេញ បើ​ដឹង​តម្លៃ​របស់​ដែល Kim Kardashian និង Kanye West ទិញ​ឲ្យ​កូន​ៗ​

  • 2018-03-18 07:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ កើត​ក្នុង​ត្រកូល Kardashian-West ប្រៀប​ដូច​កើត​លើ​គំនរ​មាស​ប្រាក់​ដូច្នោះ​ដែរ។ ជាក់​ស្ដែង​ដូច​ដែល​បាន​ដឹង​ស្រាប់ តារា​ទូរទស្សន៍ Kim Kardashian និង Kanye West តែង​តែ​ចំណាយ​គ្រប់​យ៉ាង​សម្រាប់​បំពេញ​ចិត្ត​កូន​ៗ​របស់​ពួក​គេ មិន​ថា​តែ​សម្ភារៈ​ប្រើប្រាស់ របស់​លេង ឬ​ក៏​សម្លៀក​បំពាក់​នោះ​ទេ។

ខាង​ក្រោម​នេះ ជា​អ្វី​ដែល​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​ចាយ​លុយ​កប់​ក្ដោង​សម្រាប់​កូន​ៗ​របស់​ពួក​គេ៖

១. រទេះ​រុញ​សម្រាប់​ដាក់​ក្មេង

រទេះ​រុញ​នេះ​ដែរ​ជា​រទេះ​រុញ​ដែល​មាន​ភាព​ប្រណីត​ជាង​គេ​​ ដែល​មាន​តម្លៃ ៥ ០០០ ដុល្លារ។

២. គ្រែ​សម្រាប់​កូន​ង៉ែត

ដើម្បី​ឲ្យ​កូន​របស់​ពួក​គេ​អាច​គេង​បាន​ស្រួល​នោះ តារា​ទាំង​២​រូប​នេះ បាន​ចំណាយ​លុយ ២​ម៉ឺន​ដុល្លារ​ក្នុង​ការ​ទិញ​គ្រែ​មួយ​ដែល​ច្នៃ​ឡើង​ដោយ​ក្រុមហ៊ុន​ដ៏​ល្បី Posh Tots។

៣. សម្លៀក​បំពាក់​ក្មេង

មុន​ពេល​ដែល​កូន​ស្រី Chicago របស់​ពួក​គេ​មិន​ទាន់​កើត​នោះ តារា​ទូរទស្សន៍ Kim Kardashian មាន​ការ​រំភើប និង​ចង់​ទិញ​សម្លៀក​បំពាក់​ថ្លៃ​ៗ​ជា​ច្រើន​សម្រាប់​កូន​របស់​នាង។ ក្នុង​នោះ​ដែរ នាង​បាន​កុម្ម៉ង់​អាវ​មួយ​កំប្លេ​ដែល​មាន​តម្លៃ​រហូត​ដល់ ១០ម៉ឺន​ដុល្លារ ដែល​ជា​សម្លៀក​បំពាក់​ដែល​ច្នៃ​ឡើង​ដោយ Dolce & Gabbana។

៤. អាវ​ក្រៅ​រោម​សត្វ

អាវ​ក្រៅ​រោម​សត្វ​របស់​កូន​ស្រី​ North Westរបស់​ពួក​គេ​នេះ មាន​តម្លៃ ១ម៉ឺន​ដុល្លារ។

៥. ឡេវ​អាវ​ធ្វើ​ពី​ពេជ្រ

Kim Kardashian បាន​ចំណាយ​ប្រាក់ ៥​ម៉ឺន​ដុល្លារ​លើ​ឡេវ​អាវ​ធ្វើ​ពី​ពេជ្រ​សម្រាប់​តុប​តែង​កូន​ស្រី​របស់​នាង។

៦. ផ្ទះ​សម្រាប់​ក្មេង​លេង

ផ្ទះ​សម្រាប់​ក្មេង​លេង​របស់ North West នេះ​មាន​តម្លៃ​រហូត​ដល់ ១០ ម៉ឺន​ដុល្លារ​ឯ​ណោះ។

៧. ម្កុដ

ដោយ​សារ​តែ​ស្រឡាញ់​កូន​ខ្លាំង Kanye ចង់​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​របស់​លោក​ដូច​ជា​ព្រះ​នាង​ ដូច្នេះ​ហើយ​បាន​ជា​តារា​ចម្រៀង​រូប​នេះ សម្រេច​ចិត្ត​ចំណាយ​ទិញ​ម្កុដ​ពេជ្រ​មួយ​ដែល​មាន​តម្លៃ ៦២ ០០០ ដុល្លារ​ជូន​កូន​ស្រី​របស់​លោក។

៨. ឡាន​សម្រាប់​ក្មេង​លេង

ដើម្បី​បំពេញ​ចិត្ត​កូន​ៗ​របស់​ពួក​គេ​នោះ សម្លៀក​បំពាក់ ម្កុដ​ពេជ្រ​ អ្វី​ទាំង​អស់​នោះ​គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ ដូច្នេះ​ហើយ តារា​ចម្រៀង Kanye West បាន​ចំណាយ​លុយ​ទិញ​ឡាន​ជ័រ​​ដែល​មាន​រូបរាង​ដូច​ឡាន​របស់​លោក​ផ្ទាល់​ដែល​មាន​តម្លៃ ១២ ០០០​ដុល្លារ។

៩. លុយ​សម្រាប់​កូន

ដើម្បី​ជា​ចំណង​ដៃ​នៅ​ពេល​ដែល​កូន​របស់​ពួក​គេ North West មាន​អាយុ​បាន ២១​ឆ្នាំ​នោះ តារា​ទាំង​២​រូប​នេះ បាន​តម្កល់​ប្រាក់ ១០​លាន​ដុល្លារ​សម្រាប់​ជា​កាដូ​ជូន​នាង។

១០. អាវ​លក្ខណៈ​គ្រួសារ

ឈុត​សម្លៀក​បំពាក់​កូន​ស្រី​​ដែល​ដូច​គ្នា​ទៅ​នឹង​​តារា​ស្រី​រូប​នេះ គឺ​មាន​តម្លៃ ១១ ០០០ ដុល្លារ។

១១. កាបូប​ម៉ាក Fendi

កាបូប​ដៃ​ម៉ាក Fendi របស់​កូន​ស្រី​របស់​តារា​ទាំង​២​រូប​នេះ មាន​តម្លៃ​ខ្ទង់ ៤ ០០០​ដុល្លារ។

១២. កោះ​ឯក​ជន

កោះ​ដែល​ទិញ​ទុក​ជា​កាដូ​ថ្ងៃ​កំណើត​កូន​របស់​ពួក​គេ​នេះ មាន​តម្លៃ ១២​លាន​ដុល្លារ។

១៣. តុក្កតា​ខ្លា​ឃ្មុំ

តុក្កតា​ដ៏​ស្រស់​ស្អាត​មួយ​នេះ មាន​តម្លៃ​រហូត​ដល់ ១៧​ម៉ឺន​ដុល្លារ​។

១៤. បន្តោង​ខ្សែ​ក

បន្តោង​ខ្សែ​ក​មួយ​នេះ ជា​បន្តោង​មួយ​ដ៏​ប្រណីត ច្នៃ​ឡើង​ដោយ​ក្រុមហ៊ុន Suommo ដែល​បន្តោង​មួយ​នេះ​ដែរ ច្នៃ​ចេញ​ពី​មាស និង​​ពេជ្រ ដែល​មាន​តម្លៃ ៩៦ ០០០​ដុល្លារ។

១៥. សេះ​សម្រាប់​ក្មេង​

សេះ​សម្រាប់​ក្មេង​លេង​គឺ​ពិត​ជា​ពេញ​និយម​សម្រាប់​ក្មេង​ៗ​នា​ពេល​បច្ចុប្បន្ន។ ហើយ​ចំពោះ​រូប​សេះ​ដែល Kim Kardashian និង Kanye West ទិញ​សម្រាប់​កូន​របស់​ពួក​គេ​នេះ គឺ​មាន​តម្លៃ ១៣ម៉ឺន ៧​ពាន់​ដុល្លារ៕

ប្រភព៖ The Richest   ប្រែ​សម្រួល៖ អន សុភក្ត្រា