ចេះ​៧​ក្បាច់​នេះ បើក​ឡាន​ដឹង​តែ​មិន​សូវ​​គ្រោះថ្នាក់​ចរាចរណ៍​ទេ

  • 2018-03-18 09:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​ពិបាក​ឡើយ ក្នុង​ការ​បើកបរ​រថយន្ត ហើយ​ប្រសិន​បើអ្នកប្រឹងប្រែងដើម្បីបង្កើនជំនាញ​បើកបរ​ អ្នក​នឹង​មាន​អារម្មណ៍​ ថាអ្នក​កំពុង​អង្គុយ​កៅ​អី​ដែល​មាន​សុវត្ថិភាព​ខ្ពស់​។ ខាង​ក្រោម​នេះ​ជា​គន្លឺះ​ចំនួន​៧ ដែល​ជួយ​ឲ្យ​​អ្នក​មាន​អារម្មណ៍​ថា​កាន់​​តែ​មាន​សុវត្ថិភាព និង ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​ជាងមុន នៅ​ពេល​បើកបរ។

៧ ជាន់​ហ្វ្រាំង​ដោយ​ប្រើ​ជើងឆ្វេង

ការ​ចាប់​ហ្វ្រាំង​ជើង​ឆ្វេង គឺជា​បច្ចេកទេស​ដ៏​លំបាក​មួយ​ដែល​តម្រូវ​ឱ្យ​មាន​ការ​អនុវត្ត​ជា​ប្រចាំ។ វិធីនេះ​ត្រូវ​បាន​ប្រើ​ជា​ធម្មតា​ដោយ​អ្នក​ប្រណាំង​រថយន្ត ប៉ុន្តែ​ជំនាញ​នេះ​អាច​ជួយ​អ្នក​ក្នុង​ករណី​បន្ទាន់។ ដោយ​ប្រើ​បច្ចេកទេស​នេះ​ អ្នក​នឹង​អាច​បង្វែរ​លឿន​ ដោយ​រក្សា​ល្បឿន​ម៉ាស៊ីន​ធ្វើ​ឲ្យ​អ្នក​​អាច​គ្រប់គ្រង​បាន​ពេល​កាច់​ចង្កូត។

៦ រក្សា​ល្បឿន​ឲ្យ​ដូច​រថយន្ត​ផ្សេងទៀត

ការ​បើកបរ​ក្នុង​ល្បឿន​ដែល​ ទាបជាង ឬ ខ្ពស់ជាង ល្បឿន​យានយន្ត​ដទៃ​ទៀត អាច​បង្ក​គ្រោះ​ថ្នាក់​ ព្រោះ​នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​ល្បឿន អ្នក​ត្រូវ​គិត​ពី​ដង់ស៊ីតេចរាចរណ៍។ អ្នក​បើកបរ​រាល់​គ្នា​បាន​រៀន​សូត្រ​ពី​ក្បួន​នេះ​នៅ​ពេល​រៀន​បើកបរ។ ប៉ុន្តែ​មិនមែន​អ្នក​បើកបរ​ទាំងអស់​សុទ្ធ​តែធ្វើតាម​នោះ​ទេ។

៥ រក្សាដៃរបស់អ្នកនៅលើទីតាំង​ចង្កូត​ឲ្យ​បាន​ត្រឹមត្រូវ

អស់រយៈពេល​ជាច្រើន​ឆ្នាំគ្រូបង្រៀន​បើកបរ​បាន​បង្រៀន​សិស្ស​ឱ្យរក្សាដៃរបស់​ពួកគេនៅលើ​ចង្កូត​នៅ​ទីតាំងទី ១០ និងទី២ (ដូច​ទ្រនិចនាឡិកា) ។ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះគ្រូ​បង្រៀន​ណែនាំ​ឱ្យ​រក្សាដៃ​របស់អ្នកបើកបរ​នៅទីតាំង​ទី ៩ និង ៣ ឬ ៨ និង ៤ ។ វិធីនេះ​​នឹង​ផ្តល់​ឱ្យ​អ្នក​បើកបរ​នូវការ​គ្រប់គ្រង​ចង្កូត​បានល្អប្រសើរ ហើ​យ​ក៏​ជាទីតាំង ល្អ​បំផុត​ដើម្បី​ឲ្យ​ដៃ​អ្នក​បើកបរ​អាច​កាន់​ចង្កូត​បាន​យូរ នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

៤ ចត​ឲ្យ​បាន​ត្រឹម​ត្រូវ

ត្រូវ​ប្រាកដ​ថា នៅ​ពេល​ដែល​អ្នក​រៀប​នឹង​ចត មិន​មាន​យានយន្ត​ណា​ផ្សេង​កំពុង​មក​ពី​ក្រោយ ដើម្បី​ប្រាកដ​ថា​នឹង​មិន​ប៉ះ​ពារ ពេល​អ្នក​ចូល​ចត​ ហើយ​ទីតាំង​ចត​ទៀត​សោត ត្រូវ​មាន​គម្លាត​គ្រប់គ្រាន់​ដើម្បី​ឲ្យ​រថយន្ត​ដទៃ​មាន​កន្លែង​ចូល ឬ ដើម្បី​ឲ្យ​ខ្លួន​ឯង​ងាយ​ស្រួល​ចេញ​ឡាន។

៣ ហ្រ្វាំង​ដៃ

បច្ចេកទេស​នេះ ដូច​គ្នា​ទៅ​នឹង​ហ្វ្រាំង​ជើង​ខាង​ឆ្វេង​ដូច្នោះ​ដែរ ទាមទារ​ការអនុវត្ដ។ ជាថ្មី​ម្តង​ទៀត​​​វិធីនេះ​អាច​ជួយ​អ្នក​បើកបរ​បាន​ក្នុង​ករណី​បន្ទាន់ ដូច​ជា​ត្រូវ​ចៀស​ឧបសគ្គ​ខាង​មុខ ឬ​ក្នុង​ស្ថានភាព​ផ្លូវ​រអិល។ តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ស្ងួត មិន​ត្រូវ​ប្រើ​ដាច់​ខាត ព្រោះ​វា​នាំ​ឲ្យ​បោក​រថយន្ត​បើ​អ្នក​មិនទាន់​ស្ទាត់ក្នុងការបើកបរ។

២ ប្រើ​ចុង​ជើង និង កែង​ជើង​

ជា​បច្ចេកទេស​​ដើម្បី​ចាប់ហ្វ្រាំង និង ល្បឿន​ក្នុង​ពេល​តែ​មួយ វា​អាច​ជួយ​បន្ថយ​ល្បឿន និង ទប់ស្កាត់​ការ​រេ​ចង្កូត​នៅ​ពេល​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន។

១ លៃ​តម្រូវ​កញ្ចក់​មើល​​ក្រោយ​កុំ​ឲ្យ​បាំង

កញ្ចក់​បញ្ចាំង​ពី​ចំហៀង​នៃ​ឡាន​របស់​អ្នក​បើកបរ​ មានន័យថា អ្នក​បើក​បរមិន​ប្រើ​ផ្ទៃឆ្លុះ​បញ្ចាំង​ពេញលេញ​ទេ។ ដើម្បី​កែ​តម្រូវ​កញ្ចក់ មើល​ក្រោយ​ ឱ្យ​បាន​ត្រឹមត្រូវ​ អ្នកបើក​បរ​​គួរ​តែ​ចង​ចាំ​នូវ​មុខងារ​សាមញ្ញ​មួយ​ចំនួន៖

  • កញ្ចក់​ចំហៀង គួរតែ​ឆ្លុះ​បញ្ចាំង​ត្រឹម​តែ ១/៤ នៃ​រថយន្ត​ប៉ុណ្ណោះ
  • កញ្ចក់​ក្នុង​រថយន្ត គួរ​ដាក់​បញ្ចាំង​រថយន្ត​ខាង​ក្រោយ​ឲ្យ​ឃើញ​ពេញ​កញ្ចក់ និង ​រូបត្រូវ​នៅ​​ចំ​កណ្តាល៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត