ប្រៀបធៀប Wallpaper លើ iPhone តាំង​ពី iOS 1.0 ដល់ iOS 11

  • 2018-03-19 02:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​នៃ​ការ​ដាក់​បង្ហាញ iPhone/iPad ម៉ូឌែល​ថ្មី ក៏​ជា​ពេល​ដែល​ក្រុមហ៊ុន Apple ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ iOS ជំនាន់​ក្រោយ។ រាប់​តាំង​ពី​ជំនាន់ iOS 1.0 បើក​ឲ្យ​ប្រើ​នា​ខែ​មិថុនា ឆ្នាំ ២០០៧ រហូត​វិវត្ត​ទល់​ពេល​បច្ចុប្បន្ន iOS 11 ដាក់​បង្ហាញ​អំឡុង​ថ្ងៃ iPhone X បង្ហាញ​ខ្លួន។

+iOS 1.0-3.0:

ដំបូង​ឡើយ​ Wallpaper របស់​ក្រុមហ៊ុន Apple ជា​លក្ខខណ្ឌ​សាមញ្ញ គ្មាន​រូបភាព ​ត្រឹម​ជា​ផ្ទាំង​ពណ៌​ខ្មៅ​ធម្មតា មុន​វិវត្ត​ដល់​ iPhone ជំនាន់​ក្រោយ បន្ថែម​រូបភាព​ជាប់​សត្វ​ត្រី និង​រូប​ផែនដី។

+iOS 4, iOS 5:

ផ្លាស់ប្តូរ​ខ្លាំង​ធៀប​នឹង​ជំនាន់​ឆ្នាំ​ទៅ ដោយ​សម្គាល់​ឲ្យ​ឃើញ​អត្តសញ្ញាណ​នៃ iPhone 4 ជំនាន់​ប្រតិបត្តិ​មួយ​នេះ បាន​ប្រែ​រូប​ផ្ទៃ Wallpaper ទៅ​ជា​តំណក់​ទឹក​ធ្លាក់ បន្ត​រហូត​ដល់​ iOS 5។

+iOS 6:

អំឡុង​ឆ្នាំ ២០១២ នៃ​ការ​ដាក់​បង្ហាញ iPhone 5 ក៏​ជា​ថ្ងៃ​បើក​ឲ្យ​ប្រើប្រាស់ iOS 6 ដែល​មាន​ស្នាម​ឆ្នូត​ទឹក​រលក​តូចៗ​ពណ៌​ខៀវ​ងងឹង។

+iOS 7:

ស្ថិត​ក្នុង​ទម្រង់​ជា​ផ្ទៃ​ទេសភាព​មេឃ​និង​ពពក បង្ហើប​នូវ​អត្តសញ្ញាណ​ដល់​អ្នក​ប្រើប្រាស់ iPhone 5s ពិសេស​បំផុត​នា​ឆ្នាំ ២០១៣។

+iOS 8:

ជា​ប្រភេទ Wallpaper ដែល​សំដៅ​ទៅ​ផ្ទៃ​ទឹក ហើយ​មាន​ពន្លឺ​បាញ់​ទម្លាក់​ពី​លើ​ចុះ​មក​ក្រោម។

+iOS 9 Beta/iOS 9 Final:

មាន​ជំនាន់ ២ ខុស​គ្នា​រវាង Beta និង Final ដោយ​មើល​ទៅ​ហាក់​ទំនង​ជា Beta ស្រស់​បំព្រង​ជាង។

+iOS 10:

Wallpaper លើ​ជំនាន់​នេះ ក៏​លេង​ម៉ូដ​ប្រហែល iOS 9 Beta គ្រាន់​រចនា​ជា​ស្នាម​ទឹក​រលក​ពណ៌​បៃតង។

+iOS 11:

ស្រដៀង​គ្នា​នឹង​ iOS ជំនាន់​មុន​ដែរ គ្រាន់​បន្ថែម​ខ្សាច់​រាយប៉ាយ​យ៉ាង​ស្រស់​ស្អាត ជំរុញ​ឲ្យ​ផ្ទៃ​រូបភាព​តាំង​អេក្រង់ iOS 11 រំលេច​លើ iPhone តម្លៃ​ថ្លៃ កាន់​តែ​វិសេសវិសាល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា