Victoria Beckham  គ្រោង​បើក​មុខ​ជំនួញ​ថ្មី​មួយ​ទៀត

  • 2018-03-18 23:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Victoria Beckham ដែល​ជា​តារា​ស្រី​មួយ​រូប​មាន​ភាព​ជោគជ័យ​លើ​ជំនួញ​ម៉ូដ​សម្លៀក​បំពាក់​​ដែល​ជា​ម៉ាក​របស់​នាង​ផ្ទាល់។

ប៉ុន្តែ​ថ្មី​ៗ​នេះ តារា​ស្រី​រូប​នេះ​កំពុង​តែ​មាន​គម្រោង​បើក​មុខ​ជំនួញ​ថ្មី​លើ​ផលិតផល​​ថែរក្សា​សម្ផស្ស​ដែល​ស្ថិត​ក្រោម​ឈ្មោះ​របស់​នាង​ផ្ទាល់​ផងដែរ។

តារា​ស្រី​រូប​នេះ​និយាយ​ថា នាង​ចង់​បង្កើត​ផលិតផល​គ្រឿង​សម្អាង​ណា​ដែល​​សូម្បី​តែ​នាង​ខ្លួន​​ឯង​រួម​នឹង​អ្នក​ដទៃ​ពិបាក​នឹង​ស្វែង​រក។

ទោះ​បី​ជា​​ការ​បង្កើត​មុខ​ជំនួញ​ថ្មី​មួយ​នេះ​មិន​ទាន់​បាន​បង្ហាញ​ជា​ផ្លូវ​ការ​យ៉ាង​ណា​ក្ដី ក៏​តារា​ស្រី​វ័យ ៤៣​ឆ្នាំ​រូប​នេះ បាន​សន្យា​ថា​នាង​នឹង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ជាន់​ខ្ពស់​ដើម្បី​ប្រាកដ​ថា​ផលិតផល​របស់​ពួក​គេ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ និង​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា