ត្រឹម​កន្លះ​​ម៉ោង Pope Thanawat អាច​រក​លុយ​បាន​ក្បែរ​១០​ម៉ឺន​ដុល្លារ​​?

  • 2018-03-18 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​វ័យ​៣៥​ឆ្នាំ Pope Thanawat កំពុង​ទទួល​បាន​ការ​គាំទ្រ​ ក្រោយ​​សម្ដែង​ជា​តួ​ឯក​​ក្នុង​រឿង "បុព្វេ​សន្និវាស​"។ ថ្មីៗ​លោក​លោក​ត្រូវ​បាន​គេ​រាយការណ៍ ​ទទួល​បាន​តម្លៃ​ខ្លួន​រហូត​ដល់ ២៥០ម៉ឺន​បាត្រ ឬ​ជាង​៨​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​ត្រឹម​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​កម្មវិធី។

ចំពោះ​ការ​ឆ្លើយ​តប​ទៅ​កាន់​ព័ត៌មាន​បែក​ធ្លាយ​នេះ សាមី​ខ្លួន​សុំ​មិន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ទេ លោក​គ្រាន់​តែ​ពោល​ថា លោក​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ធ្វើ​ការងារ​នីមួយៗ។ ក្នុង​នោះ តារា​ប្រុស​ដដែល​បន្ថែម​ថា សព្វ​ថ្ងៃ​លោក​ទទួល​បាន​ការងារ​មិន​សូវ​ទទួល​បាន​ការងារ​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​​ច្រើន​ទេ តែ​​ក្នុង​មួយ​ថ្ងៃ​ៗ ​មាន​គេ​កម្មវិធី​ដល់​ទៅ​៥​ដែល​អញ្ជើញ​លោក​​ឲ្យ​ចូល​រួម​ តែ​លោក​ទទួល​យក​តែ​១ ឬ​២​ប៉ុណ្ណោះ។

សម្រាប់​ទីផ្សារ​សិល្បៈ​ថៃ​ តម្លៃ​នេះ​គឺ​​ខ្ពស់​​​​ដាច់​តារា​ដែល​​ធ្លាប់​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ ដូចជា​ Aum Patchrapa រក​បាន​ជាង​២​ម៉ឺន​ដុល្លារ ​Choompoo Araya, Yaya Urassaya និង តារា​ប្រុស​ Nadech Kugimiya អាច​រក​បាន​ត្រឹម​​​ជាង​១ម៉ឺន​ដុល្លារ​​អាមេរិក​ប៉ុណ្ណោះ​ក្នុង​១​កម្មវិធី៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ សុខណា

អត្ថបទពេញនិយម