Ronaldo ស៊ុត​៤​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៦-៣​ លើ​ Girona

  • 2018-03-19 00:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​ Girona រហូត​៦​ទល់​នឹង​៣​ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​២៩​កាល​ពី​យប់​មិញ​។​

ជំនួប​នៅ​កីឡដ្ឋាន​ Santiago Bernabeu តារា​ឆ្នើម​ Cristiano Ronaldo រក​បាន​៤​គ្រាប់​ម្នាក់​ឯង​ឲ្យ​ម្ចាស់​ផ្ទះ​នៅ​នាទី ១១,៤៧,៦៤,៩០​ ហើយ​២​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ Vazquez នាទី​៥៩​ និង ​Gareth Bale នាទី​៨៦។

ដោយ​ឡែក​ក្រុម​ភ្ញៀវ​វិញ​ស៊ុត​បញ្ចូល​ទី​សង​បាន​៣​គ្រាប់​ដែរ​ដោយ​ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​នាទី២៩, ៦៧​ និង​ ខ្សែ​ការពារ​ Juanpe នាទី៨៨។​ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​ស្ដេច​.ស​បន្ត​ឈរ​លេខ​៣​មាន​១​ពិន្ទុ​លេខ​៤​លើ​ Valencia។

លទ្ធផល​គូ​ផ្សេង​ទៀត​មាន Leganes ២ - ១ Sevilla, Barcelona ២ - ០ Athletic Bilbao, Celta Vigo ០ - ០ Malaga និង​ Villarreal ២ - ១ Atletico Madrid៕ ​

ប្រភព៖ Sky Sports   អត្ថបទ៖ វីរ៉ុត