Taew Natapohn ត្អូញថារង​សម្ពាធ​ ដោយសារ​រឿង​ "បុព្វេសន្និវាស"

  • 2018-03-19 01:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​ក្នុង​រឿង​ "ណាគី" Taew Natapohn ជា​តារា​ស្រី​មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ ក្រោយ​សម្ដែង​រឿង​នេះ​ ប៉ុន្តែ​ពេល​នេះ​មាន​តារា​ស្រី​មួយ​រូបទៀត​ហើយ​ ដែល​កំពុង​ទទួល​មាន​ការ​ចាប់អារម្មណ៍​ពី​មហាជន​ នោះ​គឺ​ Bella Ranee។

Taew

ទាក់ទង​នឹង​ភាព​ល្បី​ល្បាញ​របស់​ Bella តួ​ស្រី​ក្នុង​រឿង​ “បុព្វេសន្និវាស” Taew បាន​និយាយ​ថា​ខ្លួន​រីករាយ​ដែល​រឿង​នេះ​ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន។ មួយ​វិញ​ទៀត​ នាង​ក៏​បាន​ដឹង​ដែរ​ថា​ នឹង​មាន​អ្នក​សួរ​នាង​ ពី​ប្រជាប្រិយភាព​របស់​រឿង​ល្បី​ទាំង​ ២ (បុព្វេសន្និវាស និង​ ណាគី)។

Bella

ពិត​ណាស់​ រឿង​ភាគ​បុរាណ​ថ្មី​នេះ​ ពិត​ជា​មាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​ មិន​ថា​ក្នុង​ប្រទេស​ថៃ​ទេ សូម្បី​នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​មាន​អ្នក​តាម​ដាន​ច្រើន​មិន​ធម្មតា​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​ Taew រំភើប​ និង​ចូលរួម​ត្រេកអរ​ចំពោះ​ជោគជ័យ​នៃ​សមិទ្ធផល​នេះ រួម​ជាមួយ​តួ​សម្ដែង​ ព្រម​ទាំង​ក្រុមការងារ​ផលិត​ទាំង​អស់។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ តារា​ស្រី​រូប​នេះ​ ក៏​ហាក់​បង្ហាញ​អារម្មណ៍​ថា​ ខ្លួន​ហាក់​មាន​សម្ពាធ​បន្តិច​បន្តួច​ ព្រោះ​រឿង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា​ "Neung Dao Fah Diew” នឹង​ចូល​ខ្លួន​មក​បង្ហាញ​ទស្សនីយភាព​ដល់​ទស្សនិកជន​ ក្រោយ​ពី​រឿង​ "បុព្វេ​សន្និវាស” បញ្ចប់។ ផ្អែក​តាម​ការ​យល់​ឃើញ​នេះ​ អាច​សន្និដ្ឋាន​បាន​ថា Taew ភ័យ​ខ្លាច​រឿង​ថ្មី​របស់​នាង​ទទួល​បាន​អ្នក​មើល​តិច​ជាង​រឿង​ចាស់។ ប៉ុន្តែ​យ៉ាងណា​វា​ក៏​អាស្រ័យ​លើ​ការ​ចូល​ចិត្ត​របស់​ទស្សនិកជន​ប៉ុណ្ណោះ។

Taew និង​ James Ji ក្នុង​រឿង​ "Neung Dao Fah Diew”
Pope និង​ Bella ក្នុង​រឿង​ "បុព្វេសន្និវាស"

ដូច​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ឃើញ​ស្រាប់​ថា​ កាល​ពី​ខួប​ទី​ ៤៨ របស់​ប៉ុស្តិ៍លេខ​៣​ថៃ​ មនុស្ស​ម្នា​ចា​ច្រើន​ចាប់អារម្មណ៍​លើ​ Bella ខ្លាំង​ជាង​គេ​ ព្រោះ​តែ​វត្តមាន​នាង​ក្នុង​រឿង​ "បុព្វេសន្និវាស”។ ឃើញបែប​នេះ​ Taew ក៏​រំភើប​នឹង​ភាព​ជោគជ័យ​របស់​ Bella និង​ Pope ក៏​ដូចជា​ក្រុម​ការងារ​ផលិត​ទាំង​មូលដែរ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី