អ្នក​សៀមរាប​កុំ​ភ្លេច​បារខែម​​អង្គរ​ចុង​ខែ​នេះ ចុះ​ឈ្មោះ​យក​អាវ​យឺត​ហ្វ្រី!

  • 2018-03-19 03:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាខែម​អង្គរ ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ចុង​ខែ​មិនា​នេះ នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​សៅស៍អ៊ីសថ៍អេយសៀ។ ​មាន​វាគ្មិន​ល្បីៗ អ្នក​ជំនាញ​ជា​ច្រើន​​រូប នឹង​​ប្រធានបទ​ជា​ច្រើន​​​ប្រភេទ​ខុស​ៗ​គ្នា ថែម​ទាំង​អាច​ទទួល​បាន​អាវយឺត​បារខែម​ដ៏​ស្អាត​មួយ​ផង​ដែរ។

រូប​តំណាង

**#ទីកន្លែង និង កាលបរិច្ឆេទ**

  • កាលបរិច្ឆេទ៖នៅ​ថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ២០១៨
  • ពេលវេលា ៖ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច
  • ទី​កន្លែង​កម្មវិធី៖ សាកល​វិទ្យាល័យ​សៅស៍អ៊ីសថ៍​អេយសៀ ទល់​មុខ​វិទ្យាល័យ​អង្គរ​ក្រុង​សៀមរាប
  • អ៊ីម៉ែល៖ info@barcampcambodia.org
  • ចុះ​ឈ្មោះ​ចូលរួម៖ www.eventbrite.com
  • ព័ត៌មាន​លម្អិត​លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥
  • ចូលរួម​ដោយសេរី ឥតគិតថ្លៃ

#របៀប​ស្វែងរក​ប្រធានបទ

ប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ១០បន្ទប់​ផ្សេងគ្នា ​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​ ​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។ ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែម​អង្គរ ដើម្បី​មើល​ប្រធានបទ​ទាំងអស់ barcampcambodia

#ដើម្បីទទួលបានអាវយឺតឥតគិតថ្លៃ

  • សូម​ចុះឈ្មោះ https://goo.gl/Hcu2Be សូម​បំពេញ​ព័ត៌មាន​របស់​លោក​អ្នក​រួច​ហើយ សូម​ពិនិត្យ​អ៉ីម៉ែល​របស់​អ្នក​ដើម្បី​ទទួល​បាន​សំបុត្រ
  • សូម​ស្វែងរក​សំបុត្រ​ក្នុង Email របស់​អ្នក ឬ App ហើយ Save ទុក​ក្នុង​ទូរស័ព ឬ Print ចេញ យក​មក​ថ្ងៃ​កម្មវិធី
  • សូម​នាំ​យក​សំបុត្រ​នោះ​មក ចុះ​ឈ្មោះ​ព្រឹក​ម៉ោង ៧៖០០តទៅ ថ្ងៃទី ២៣ មីនា ២០១៨ នៅ​សាកលវិទ្យាល័យ សៅស៍​អ៊ីសថ៍អេយ​សៀ សូម​មក​មុន​ដើម្បី​ទទួល​បាន​អាវ​យឺត​(មាន​កំណត់)។

#អ្នក​នឹង​ទទួល​បានអ្វី?

  • ទទួល​បាន​ចំណេះ​ដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ធ្វើអាជីវកម្ម ។
  • អាវយឺត និង​​វត្ថុ​អនុស្សាវរីយ​ជា​ច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​ទៀត
  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​អាជីវកម្ម​ទៅ​ថ្ងៃ​មុខ
  • អ្នក​អាច​សិក្សា​រៀនសូត្រ យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នីមួយៗដែល​អញ្ជើញ​មក​ពី​រាជធានីភ្នំពេញ
  • អ្នក​មាន​ឱកាស​ជួប​ជាមួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
  • បាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី
  • ទស្សនា​ស្ដង់​ពិព័រណ៍ការងារ និង​ការ​ដាក់​តាំង​ផលិតផល​ពី​ក្រុមហ៊ុន​នានា។

កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បុគ្គល​ដែល ​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្ស​និស្សិត មក​ពី​រាជធានី​ភ្នំពេញ និងខេត្ត​បាត់​ដំបង មក​ធ្វើការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និ​ង​បទ​ពិសោធន៍ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី សហគ្រិនភាព និង​ការ​វិវឌ្ឍ​នៃ​ការងារ៕

អត្ថបទ៖ រក្សា