ចាំតែ១០ថ្ងៃ អាចប្តូរបណ្ណសម្គាល់យានជំនិះចាស់ខ្ទេចខ្ទីក្នុងតម្លៃពិសេស​ តែមានលក្ខខណ្ឌ

  • 2018-03-19 03:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត ​ដឹង​ទេថា​ករណី​ប្តូរ​បណ្ណ​សម្គាល់​យាន​ជំនិះ​រហែក ​ឬ​ខូច​ ឬប្តូរ​ពណ៌ ​ឬ​ប្តូរ​ម៉ាស៊ីន ឬប្តូរ​អាសយដ្ឋាន​ មាន​តម្លៃ​ប៉ុន្មាន​?

ក្នុង​ករណី​បណ្ណ​សម្គាល់​យាន​ជំនិះ​រហែក​ ឬខូច ​ឬយាន​ជំនិះ​ត្រូវ​ប្ដូរ​ពណ៌​ ឬប្ដូរ​មាន​ម៉ាស៊ីន​ ឬ​ម្ចាស់​យានជំនិះ​ប្ដូរ​អាស័យដ្ឋាន​ ម្ចាស់​យាន​ជំនិះ​ ត្រូវ​ដាក់​ពាក្យសុំ​ប្ដូរ​បណ្ណ​សម្គាល់​យាន​ជំនិះ​ថ្មី ដោយតម្រូវ​ភ្ជាប់​មកជាមួយ​នូវបណ្ណ​សម្គាល់​យាន​ជំនិះ​ចាស់។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញតារាង​តម្លៃ​សេវាត្រឹមរយៈពេល ១០ថ្ងៃ ​ខាង​ក្រោម​មាន៖

  • ប្ដូរ​បណ្ណ​សម្គាល់​ទោច​ក្រ​យានយន្ត ឬ​ត្រីចក្រ​យានយន្ត កម្រៃ​សេវា​ ៣១ ០០០រៀល
  • ប្ដូរ​ផ្លាក​លេខ​ទោចក្រ​យានយន្ត ឬត្រីចក្រយានយន្ត ឬរ៉ឺម៉ក ​កម្រៃ​សេវា ​៣១ ០០០រៀល
  • ​ប្ដូរបណ្ណ​រថយន្ត​ធុន​តូច ​កម្រៃ​សេវា ​៣៦ ០០០រៀល
  • ប្ដូរបណ្ណ​បណញណរថយន្ត​ធុន​ធំ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ​កម្រៃ​សេវា ​៣៦ ០០០រៀល ។

ចុចអានបន្ថែម៖ លក្ខណៈ​ពិសេស​ នៃ​​​បណ្ណ​សម្គាល់ និង​បណ្ណ​បើក​បរ​យានយន្ត​ទម្រង់​​ថ្មី​

អត្ថបទ៖ ស៊ិន សាវ៉េត