ម៉ាដូណា ​ឆ្អែត​ចិត្ត​​​​ក្រោយ​ឃើញ​​ សិរីមន្ត​​ ចេញ​បទ​​"រាំ​ក្បាច់​ក្ងោក​" ដូច​ខ្លួន

  • 2018-03-19 03:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង​ និង​កំប្លែង​ ម៉ាដូណា មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ក្រោយ​ឃើញ​ ខេមរៈ សិរីមន្ត ​ចេញ​បទ"​រាំ​ក្បាច់​ក្ងោក​" ដូច​ខ្លួន​​​​​​ចំ​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​ទៀត​គឺ​​នៅ​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ ២០១៨ ​។

ម៉ាដូណា បាន​​រៀប​រាប់​ថា​​ ចំពោះ​បទ​"​មក​រាំ​ក្បាច់​ក្ងោក​"​ របស់​​លោក​មិន​បាន​​លួច​ចំលង​ពី​​​អ្នក​ណា​​ទាំង​អស់​​ អ្វី​ដែល​សំខាន់​​​បទ​ចម្រៀង​មួយ​បទ​នេះ​គឺ​​ជា​ស្នាដៃ​​និពន្ធ​ទំនុក​ច្រៀង​ខ្លួន​ឯង​សុទ្ធសាធ​ តាំង​ពី​៦​ខែ​មុន​ម្ល៉េះ​មុន​​ត្រៀម​ចេញ​ថត​ MV ទុក​រាំ​កម្សាន្ត​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​ ហើយ​លោក មាន​អារម្មណ៍​ថា​​ឆ្អែត​ចិត្ត​យ៉ាង​ខ្លាំង​ ក្រោយ​ឃើញ​​ ខេមរៈ សិរីមន្ត ចេញ​បទ​"រាំ​ក្បាច់​ក្ងោក​" ដូច​ខ្លួន​ដែរ​។

តារា​ពហុ​ជំនាញ​រូប​នេះ​បន្ថែម​ថា​៖​" ​ខ្ញុំ​​មិន​ដឹង​ថា​អ្នក​ណា​លួច​ចម្លង​ពី​អ្នក​ណា​ទេ ព្រោះ​បទ​ហ្នឹង​ខ្ញុំ​ចេញ​តាំង​ពី​កន្លះ​ឆ្នាំ​មុន​ មាន​បង​ សួន ពិសិដ្ឋ ជា​សាក្សី​ ហើយ​មុន​ចេញ​ថត​ MV ​ពេល​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ខ្ញុំ​យក​បទ​ហ្នឹង​មក​ច្រៀង​រាំ​​ដើម្បី​បង្ហាញ​ទស្សនិកជន​ ស្រាប់​តែ​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ ស្រាប់​តែ​ សិរីមន្ត គាត់​ចេញ​​បទ​ហ្នឹង​មក​ដែរ​ ​មាន​ដាក់​ក្ងោក​ដូច​គ្នា​ទាំង​អស់​ ដល់​ពេល​អ៊ីចឹង​​យើង​ជា​ម្ចាស់​ដើម​មាន​អារម្មណ៍​ថា​ អន់​ចិត្ត​​ព្រោះ​យើង​មាន​គំនិត​បង្កើត​បទ​ហ្នឹង​"។

ពាក់​ព័ន្ធ​ករណី​ខាង​​លើ​នេះ​ភាគី​ខាង​​​​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត​ គឺ​លោក​ ខេមរៈ ភារុណ ត្រូវ​ជា​បង​ប្រុស​​​​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​ លោក​​អត់​បាន​ដឹង​ទេ​​ទាក់​ទង​បទ​"​រាំ​ក្បាច់​ក្ងោក​" ​របស់​ប្អូន​ប្រុស​ខ្លួន​ ព្រោះ​ពេល​នេះ​លោក​កំពុង​តែ​ជាប់​ប្រជុំ​៕​

បទ​"រាំ​ក្បាច់​ក្ងោក​"ច្រៀង​ដោយ ខេមរៈ សិរីមន្ត

បទ​"មក​រាំ​ក្បាច់​ក្ងោក​" ច្រៀង​ដោយ​ ម៉ាដូណា

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម