ក្រោយ​ថត​ជុំ​ក្រុម​ជាមួយ​គ្នា​ ទំនាក់ទំនង​របស់​ Mint និង​ Mark ត្រូវ​ផ្លាស់ប្ដូរ

  • 2018-03-19 07:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ជុំ​គ្នា​មួយ​សន្លឹក​ ត្រូវ​ចែក​ចាយ​ពេញ​បណ្ដាញផ្សព្វផ្សាយ​ និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង​ ពិសេស​ពេល​ឃើញ​ Mint និង​ Mark ដែល​ពីមុន​មិន​ត្រូវ​គ្នា​ ក្នុង​រូប​តែ​មួយ។

កាល​ពី​ព្រឹត្តិការណ៍​ "We Will Love You" នៃ​ខួប​លើក​ទី​ ៤៨​ឆ្នាំ​របស់​ប៉ុស្តិ៍លេខ​ ៣​ថៃ​ ក្រុម​តារា​សម្ដែង​របស់​ទូរទស្សន៍​នេះ​ដែល​ មាន​ក្រុម​ឈ្មោះ​ Gang Lom បាន​ថត​រូប​ជុំ​គ្នា​ជាថ្មី​ ក្រោយ​ខកខាន​ជាយូរ​ ស្រប​ពេល​ Mark Prin និង​ Mint Chalida មាន​បញ្ហា​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​ ២០១៤។

គ្រាន់​តែ​បង្ហាញ​លើ​ គណនី​ Instagram ភ្លាម​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​ត្រេកអរ​មិនបាន​ ព្រោះ​គូជម្លោះទាំង​ ២​ (Mark និង​ Mint) ឈរ​ជុំគ្នា​ក្នុង​រូប​តែមួយ។

ទាក់ទង​នឹង​រឿង​នេះ​ Mint ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​ Mark។ Mint បកស្រាយ​ហូរហែ​ថា៖ "នៅ​ថ្ងៃ​នោះ​ ខ្ញុំ​ទៅ​ដល់​ទីតាំង​ព្រឹត្តិការណ៍​ធំ​ក្រោយ​គេ ព្រោះ​ជាប់​កម្ម​វិធី។ ក្រោយ​ប្ដូរ​ខោអាវ​រួច​ បង​ Boy ក៏​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ថត​រូប​ជុំគ្នា។ មិន​មាន​អ្វី​ច្រើន​ទេ​ គ្រាន់​តែ​ថត​រូប​១​សន្លឹក​ជាមួយ​គ្នា។ មួយ​វិញ​ទៀត​ជាមួយ​ បង Mark ខ្ញុំ​និយាយ​សួស្ដី​ទៅគាត់​ធម្មតា ហើយ​ក៏​ចាប់​ផ្ដើម​ Follow គាត់​លើ​ Instagram ដូច​ពីមុន​វិញ​ដែរ។ ពួកយើង​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ដូច​ដើម​វិញ​ និងលែង​មាន​បញ្ហា​អ្វី​ទៀត​ដែរ ជាពិសេស​ខ្ញុំ​ក៏​រីករាយ​នឹង​រួម​ការងារ​ជាមួយ​ បង​ Mark ម្ដង​ទៀត​ដែរ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ថត​រូប​ជុំ​គ្នា​បែប​នេះ​ ព្រោះ​បើ​គិត​ទៅ​ អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ដែរ​ហើយ​ ដែល​ពួកយើង​ខាន​ថត​ជាមួយ​គ្នា​ជា​ក្រុម”។

Mint បាន​បញ្ជាក់​បន្ថែម​ថា​ នៅ​ថ្ងៃ​នោះ​ ក្រោយ​កម្មវិធី​បញ្ចប់​ នាង​នឹង​មិត្ត​រួម​ក្រុម​ ព្រមទាំង​ Taew និង​ Mew ក៏​បាន​ទៅ​ញ៉ាំ​អាហារ​ជុំ​គ្នា​ ប៉ុន្តែ​ពួក​គេ​មិន​បាន​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម។

នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទាំង​អស់​ចង់​បាន​ ហើយ​ពិត​ណាស់​ វា​ជា​ពេល​វេលា​ដែល​ម្នាក់ៗ​ទន្ទឹង​ រង់​ចាំ។ ពួកគេ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ Fan អស់​សង្ឃឹម​មែន ព្រោះ​ដូច​ដែល​ Mint បាន​លើក​ឡើង​ អ្នក​ទាំង​ ២​ វិល​មក​ត្រូវ​គ្នា​វិញ​ហើយ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី