នារីវ័យក្មេង ប្រើជំនាញតុបតែងមុខចម្លែក ឃើញហើយមិនហ៊ានសម្លឹងមើលយូរ!

  • 2018-03-19 07:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ផាត់​មុខ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ Letisha Velasco ដែល​រស់​នៅ​ទីក្រុង Pangasinan ប្រទេស ហ្វីលីពីន បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​សង្គម ដោយ​សារ​តែ​ការ​ផាត់​មុខ​របស់​នាង។

Letisha មាន​ជំនាញ​ពិសេស​ដែល​អាច​តុប​តែង​មុខ​ឲ្យ​ទៅ​ជា​មុខ​របស់​នរណា​ម្នាក់ ឬ​អ្វី​គ្រប់​យ៉ាង​បាន​ទាំង​អស់។ ស្នាដៃ​របស់​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សិល្បៈ​មួយ​បែប ដោយ​នាង​ប្រើ​ប្រាស់​ផ្ទៃ​មុខ​ធ្វើ​ជា​ផ្ទាំង​សម្រាប់​គូរ​គំនូរ​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ​ឡើង ហើយ​ជា​ទេពកោសល្យ​មួយ​កម្រ​មាន​អ្នក​មាន​ដូច។

កញ្ញា Letisha និយាយ​ថា "ខ្ញុំ​តែង​តែ​មាន​ចំណង់​ចំណូល​ចិត្ត​សម្រាប់​ការ​គូរ ហើយ​ខ្ញុំ​ចូល​ចិត្ត​លេង​ជាមួយ​ការ​តុប​តែង​មុខ​តាំង​ពី​អាយុ ១២ ឆ្នាំ​មក​ម្ល៉េះ។ នៅ​អាយុ ១៤ ឆ្នាំ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ឯង​មើល​ទៅ​ដូច​ជា Idol របស់​ខ្ញុំ Angelina Jolie។ ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​នឹង​លទ្ធផល​នេះ ដូច្នេះ​ខ្ញុំ​បាន​ព្យាយាម​តុប​តែង​មុខ​ទៅ​ជា​តារា​ល្បី​ផ្សេង​ទៀត​ជាមួយ​រាង​មុខ​ផ្សេង​គ្នា៕”

ចង់​ដឹង​ថា​ការ​តុប​តែង​មុខ​របស់ Letisha មាន​ភាព​ប្លែក​និង​ស្រស់​ស្អាត​យ៉ាង​ណា សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ រ័ត្ន