ដឹង​អត់​តួអង្គ Killmonger កាល​ពី​ក្មេង​ក្នុង​រឿង "Black Panther” រក​ចំណូល​បាន​ប៉ុន្មាន?

  • 2018-03-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្មេង​ប្រុស​ម្នាក់​ដែល​សម្ដែង​ជា​តួ​អង្គ Killmonger កាល​ពី​ក្មេង​មាន​ឈ្មោះ​ថា Seth Carr ហើយ​តារា​រូប​នេះ​រក​ចំណូល​បាន​ជា​មធ្យម​ ១ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ពេល​ថត​រឿង "Black Panther”។

តារា​សម្ដែង Seth Carr

តារា​វ័យ​១០​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ ប៉ុន្តែ​អាច​រក​ចំណូល​បាន​មិន​តិច​ជាង ៧ ៦៥៤ដុល្លារ​នោះ​ទេ ចំពោះ​ចំណូល​សរុប​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន TMZ។

តួអង្គ Killmonger កាល​ពី​ក្មេង​នេះ​គឺ​ត្រូវ​បាន​កត់​សម្គាល់​ពី​ផ្នែក​ដំបូង​នៃ​សាច់​រឿង ដែល​និយាយ​អំពី​ហេតុការណ៍​កើត​ឡើង​កាល​ពី​អតីតកាល​ ហើយ​ក៏​ជា​រឿង​រ៉ាវ​ដ៏​សំខាន់​នៅ​ក្នុង​សាច់​រឿង​ផង​ដែរ ដោយ​ក្រោយ​មក​សម្ដែង​ដោយ​តារា​ហូលីវូដ​ល្បី​ឈ្មោះ Michael B. Jordan។

តួអង្គ Killmonger សម្ដែង​ដោយ Michael B. Jordan

ចំពោះ​ចំនួន​ថ្ងៃ​សរុប​ដែល​ក្មេង​ប្រុស​ម្នាក់​នេះ​ចំណាយ​ពេល​ថត គឺ​មិន​បាន​ដឹង​ច្បាស់​នៅ​ឡើយ។ ទោះ​បី​ជា​មាន​វ័យ​ក្មេង​ក្ដី Seth បាន​ចូលរួម​សម្ដែង​ភាពយន្ត​ជា​ច្រើន​ដូច​ជា​ខ្សែ​រឿង​ថ្មី​ពី​ប៉ុស្តិ៍​ទូរទស្សន៍​ Amazon និង Nickelodeon ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ