WWE ប្រកាស​​ពី​ទីតាំង​ប្រកួត​​ WrestleMania ៣៥​សម្រាប់​​ឆ្នាំ​ក្រោយ​

  • 2018-03-19 08:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​កីឡាកាស​ដ៏​ល្បី​របស់​អាមេរិក​ WWE បាន​ប្រកាស​ថា​កីឡដ្ឋាន MetLife Stadium ស្ថិត​នៅ​រដ្ឋ​ New Jersey នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ WrestleMania 35 នៅ​ឆ្នាំ​២០១៩។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ កម្មវិធី​ប្រចាំ​ឆ្នាំ​ដ៏​ធំ​របស់​សង្វៀន​ Raw និង​ SmackDown នេះ​នឹងប្រកួតនៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ ឆ្នាំ​២០១៩។

នេះ​គឺ​ជា​លើក​ទី​ពីរ​ដែល​កីឡដ្ឋាន​ MetLife ត្រូវ​ជ្រើស​យក​ធ្វើ​ជា​ទី​តាំង​ប្រកួត​ ខណៈ​លើក​ទី​មួយ​គឺនៅ​ឆ្នាំ​២០១៣ មាន​ទស្សនិកជន​ប្រមាណ​ ៨០ ៦៧៦​នាក់​មក​ពី​៥០​រដ្ឋ​ និង​៣៤​ប្រទេស​ផ្សេង​គ្នា​ចូល​រួម​ទស្សនា​។

សម្រាប់​ WrestleMania 34 នៅ​ឆ្នាំ​២០១៨​នេះ​វិញ​ នឹង​មក​ដល់​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ ចំ​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០១៨​ ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​កីឡដ្ឋាន Mercedes-Benz Superdome ស្ថិត​ក្នុង​រដ្ឋ​ Louisiana៕

ប្រភព៖ CBSNews   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម