ល្អខ្លាំង! អ្នកធំមួយក្រុមនៅភ្នំពេញ មានដល់ឡានទំនើប តែជិះកង់ទៅធ្វើការរាល់ថ្ងៃ

  • 2018-03-19 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោមហេតុផល​សុខភាព​​ល្អ កាត់បន្ថយ​សម្ភារៈនិយម និង ការ​សន្សំ​ពេលវេលា ​ស្របពេល​ដែល ការ​កកស្ទះ​ចរាចរណ៍​ក្លាយទៅជា​ការ​ឈឺក្បាល​ហាលថ្ងៃ​សម្រាប់​អ្នកភ្នំពេញ បញ្ញវន្ត​ខ្មែរ​មួយ​ក្រុម បាន​ជ្រើសរើស​ការ ជិះកង់​ជា​មធ្យោបាយ​ធ្វើដំណើរ​រាល់​ថ្ងៃ។ ជា​ពិសេស​សកម្មភាព ជិះកង់​ប្រចាំថ្ងៃ​​​របស់​ក្រុម​បញ្ញវន្ត​នេះ មិនថា​ផ្លូវ ជិត​ឬ ឆ្ងាយ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នកប្រើប្រាស់Facebook​នៅ​កម្ពុជា​ទៀត​ផង។

លោក​បណ្ឌិត​ ង៉ែត ​ជូ

ក្នុង​ចំណោម​ក្រុម​អ្នក​ជិះ​កង់​ទៅ​ធ្វើ​ការ​នេះ លោក​បណ្ឌិត​ ង៉ែត ​ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក សេដ្ឋកិច្ច ​និង​អភិវឌ្ឍន៍​នៅ ក្រុមហ៊ុន​ពិគ្រោះយោបល់ Emerging Markets Consulting (EMC)បាន​ប្រាប់​ថា ជា​អ្នកសេដ្ឋកិច្ច​ស្រាប់​លោក ត្រូវ​គិតគូរ​ពី​រឿង​ចំណេញ​ និង​ខាត​។ ដូច្នេះ​លោក​សម្រេច​ជ្រើសរើស កង់​ជា​មធ្យោបាយ​ធ្វើដំណើរ។ លោក​បន្ត​ទៀត​ថា លោក​ជិះ​កង់​រាល់ថ្ងៃ​ទៅ​បង្រៀន​សិស្ស​នៅ​សកលវិទ្យាល័យ ទៅ​កន្លែងធ្វើការ​ឬ​ចូលរួម​កម្មវិធី​សប្បុរសធម៌​នានា​តាម​ខេត្ត។

កង់របស់លោកបណ្ឌិទ ង៉ែត ជូ

ចំណែក​លោក ​ប៊ូ​ សារឿន​ មន្ត្រី​ព័ត៌មាន​នៃ​ធនាគារ​ពិភពលោក​ ក៏​ជិះកង់​ទៅ​ធ្វើ​ការងារ​ជា​ប្រចាំ​ក្នុង​ចម្ងាយ​ផ្លូវ​ទៅ​មក ប្រមាណ៣០គីទ្បូម៉ែត្រ។ ដោយសារ​វ័យ​កាន់តែ​ជ្រេ​ និង​សន្សំសំចៃ​បរិស្ថាន​ផង​លោក​បាន​សម្រេចយកការជិះកង់ជិត២ឆ្នាំមកហើយ។ លោក​ថា ដំបូង​លោក​ត្រូវ​បាន​គេ​រើសអើង ​ព្រោះ​ការងារ​ធំដុំ​ដែរ​ហេតុ​អី​បែរជា​ជិះកង់​មក​ធ្វើការ? តែ​លោក​មិន​ខ្វល់​ឬ​ខឹង​ទេ​នៅ​តែ​បន្ត​ជិះ​រហូត​ដល់​សព្វថ្ងៃ​ ហើយ​មាន​អ្នក​ផ្សេង​ចូលរួម​ដែរ​ សុទ្ធសឹងតែ​ជា​អ្នកមាន​ចំណេះដឹង​ខ្ពស់។​

លោក ​ប៊ូ​ សារឿន​ ជិះកង់ទៅធ្វើរាល់ថ្ងៃ

អត្ថបទ៖ពៅ​រក្សា​​​