កីឡា​ការិនី​ជប៉ុន Naomi Osaka លើក​ពាន Indian Wells

  • 2018-03-19 09:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Naomi Osaka សញ្ជាតិ​ជប៉ុន​​លើក​ពាន​​​ជា​លើក​ដំបូង បន្ទាប់​យក​ឈ្នះ​កីឡា​ការិនី​​រុស្សី Daria Kasatkina ក្នុង​កម្មវិធី Indian Wells Masters។

Osaka ចំណាត់​ថ្នាក់​៤៤​ពិភពលោក​បាន​ចំណាយ​ពេល​១​ម៉ោង​១០​នាទី យកឈ្នះ Kasatkina ក្នុង​ពិន្ទុ ៦-៣ និង ៦-២។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ Osaka វ័យ​២០​ឆ្នាំ​ ក្លាយ​ជា​ម្ចាស់​ពាន Indian Wells ក្មេង​ជាង​គេ​ បន្ទាប់​ពី Ana Ivanovic ធ្លាប់​ធ្វើ​បាន​កាល​២០០៨។

វា​ក៏​ជា​លើក​ដំបូង​ដែល​កីឡា​ការិនី​អាយុ​ក្រោម​២១​ឆ្នាំ​២​រូប ជួប​ប្រទះ​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ចាប់​​ពី Serena Williams(វ័យ​២០​ឆ្នាំ) ជួប Kim Clijsters (១៨​ឆ្នាំ​) កាល​២០១១។ ចំណែក​ផ្នែក​បុរស​វិញ​ Juan Martin del Potro បាន​បំបាក់​កីឡាករ​លេខ​១​ពិភពលោក  Roger Federer ​យ៉ាង​លំបាក ក្នុង​ពិន្ទុ ៦-៤, ៦-៧ (៨-១០), ៧-៦ (៧-២)៕

Juan Martin del Potro 

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី