Meghan Trainor បង្ហើប​ថា​នាង​មាន​អារម្មណ៍​ដូច​ខ្មោច​ចូល​ពេល​វះកាត់​

  • 2018-03-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "All About That Bass” Meghan Trainor សារភាព​ថា​នាង​ត្រូវ​ខ្មោច​ចូល​ ព្រម​ទាំង​អាច​ស្លាប់​ពេល​កំពុង​គេង​លក់​ ខណៈ​ឆ្លង​កាត់​ការ​វះកាត់​បំពង់​សំឡេង។

តារា​វ័យ ២៤​ឆ្នាំ​រូប​នេះ​ បាន​ឆ្លង​កាត់​ផ្លែ​កាំបិត​ដើម្បី​វះកាត់​បំពង់​សំឡេង កាល​ពី​ឆ្នាំ​២០១៦ ជា​លើក​ទី​២​បន្ទាប់​ពី​មាន​បញ្ហា​ស្រដៀង​គ្នា​កើត​ឡើង​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០១៥។

បន្ទាប់​ពី​ធ្លាប់​បង្ហើប​ថា​នាង​មាន​បញ្ហា​ជាមួយ​បញ្ហា​ថ្នាំ​និង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ចិត្ត តារា​រូប​នេះ​ក៏​បាន​ប្រាប់​សារព័ត៌មាន Daily Star ថា​នាង​មាន​ភាព​ភ័យ​ខ្លាច​ដោយ​បារម្ភ​ថា​នឹង​ប្រែ​ជា​ឆ្កួត ព្រោះ​នាង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​គួរ​ឲ្យ​ខ្លាច​មួយ​ ដោយ​គិត​ថា​នាង​អាច​គេង​លក់​ដោយ​មិន​ភ្ញាក់​ឡើង​វិញ​ជា​រៀង​រហូត។

Meghan បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ថា​៖ "បន្ទាប់​ពី​ការ​វះកាត់ ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ខ្លាំង។ ខ្ញុំ​គិត​ថា​ខ្លួន​ឯង​ដូច​ជា​ត្រូវ​ព្រលឹង​ខ្មោច​សន្ថិត​ និង​ធ្វើ​បាប​ខ្ញុំ​អីចឹង។ ពេល​នោះ​ខ្ញុំ​សឹង​តែ​គិត​ថា​ខ្លួន​ឯង​ឆ្កួត​ទៅ​ហើយ។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​រូប​នេះ​បាន​បញ្ជាក់​ថា​នាង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​អស់​រយៈ​ពេល​ដល់​ទៅ​៤​ខែ ព្រម​ទាំង​គិត​ថា​ការងារ​និង​ជីវិត​នាង​បាន​បញ្ចប់​ទៅ​ហើយ។ វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​នាង​អាច​ត្រលប់​មក​ភាព​ធម្មតា​វិញ​ និង​មាន​លទ្ធភាព​បង្កើត​បទ​ចម្រៀង​ថ្មីៗ​បន្ត​ទៀត៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ