អ្នក​សិល្បៈ​​៦​គូ​​ទស្សនិកជន​​ចង់​ឲ្យ​​​​ក្លាយ​ជា​ប្ដី​ប្រពន្ធ​​​ពិត​ៗ​​

  • 2018-03-20 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​​​៦​គូ​ដែល​​អ្នក​គាំទ្រ​ចង់​​​ឃើញ​ពួក​គេ​ចូល​រោង​ការ​ជាមួយ​គ្នា​​​នៅ​ថ្ងៃ​​​អនាគត​ ក្រោយ​ពី​​ចាប់​ដៃ​គូ​ច្រៀង​ សម្ដែង​រួម​គ្នា​​ជា​បន្ត​បន្ទាប់​​។​​​​​​

​​​​​​​១/​​ស្ទើរ​តែ​គ្រប់​កម្មវិធី​ប្រគំ​តន្ត្រី​ធំ​ៗ​​ដែល​​​ ឱក សុគន្ធកញ្ញា ​​ចាប់​ដៃ​ច្រៀង​រួម​គ្នា​ជាមួយ​ ឆន សុវណ្ណរាជ មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​នោះ​ទេ​ អ្នក​ទាំង​ពីរ​​តែង​តែ​បង្ហាញ​ភាព​ល្ហែម​ល្ហែម​ជា​មួយ​គ្នា​ជា​និច្ច​​នៅ​លើ​ឆាក​​តន្ត្រី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ដែល​ទស្សនា​នៅ​ទីនោះ​ផ្ទាល់​ស្រែក​ហ៊ោ​​​​​សឹង​​តែ​បាក់​ឆាក​ទៅ​ហើយ​។ ទង្វើ​​បែប​​នេះ​ទើប​ធ្វើ​​ហ្វេន​ៗ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ចង់​​​ឃើញ​​ពួក​គេ​​ទាំង​ពីរ​ចូល​រោង​ការ​ជាមួយ​គ្នា​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​​ទំនាក់​ទំនង​​មួយ​នេះ​​​មិន​ឈាន​ចូល​​ដល់​ថ្ងៃ​ក្រាប​ផ្ទឹម​នោះ​ទេ​ ព្រោះ​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ឱក សុគន្ធកញ្ញា បាន​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូន​ប្រុស​ថៅ​កែ​ហង្ស​មាស​រួច​រាល់​​ហើយ​រង់​ចាំ​តែ​ថ្ងៃ​ចូល​រោង​ការ​តែ​ប៉ុណ្ណោះ​​។

២/បើ​និយាយ​ពី​រឿង​រ៉ាវ ទេព បូព្រឹក្ស និង ងួន ចាន់​ដេវីដ វិញ​​មិន​ខុស​ពី​រៀម​ច្បង​សិល្បៈ​​១​គូ​ខាង​លើ​​ប៉ុន្មាន​ឡើយ​ ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន ព្រម​ទាំង​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ទៀត​ផង​​​ ក្រោយ​ពី​​​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​គ្នា​ជិត​ ២​ ឆ្នាំ​មក​នេះ​។

​ ៣/​បន្ទាប់​ពី​សម្ដែង​ខ្សែភាពយន្ត​ភាគ​​​​ជា​ច្រើន​រឿង​​ជាមួយ​គ្នា​ជា​បន្ត​បន្ទាប់​រួច​មក​ គៀត សុវណ្ណឡាង និង លឹម ជា​ឡាយ ត្រូវ​បាន​​អ្នក​គាំទ្រ​​ចាត់​ទុក​ពួក​គេ​គឺ​ជា​គូ​ស្នេហ៍​ដ៏​សក្ដិសម​​បំផុត​​ក្នុង​រង្វង់​សិល្បៈ​​​ សឹង​តែ​គ្រប់​រឿង​ដែល​អ្នក​ទាំង​ពី​សម្ដែង​​រួម​គ្នា​​ មើល​ទៅ​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ណាស់​​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ។ ចំណុច​ទាំង​អស់​នេះ​​ហើយ​ទើប​​​​ហ្វេន​ៗ​ចង់​ឃើញ​​​តារា​​សម្ដែង​​មួយ​គូ​នេះ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ និង​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ​។​​​​​

​​៤/ ត្រឡប់​មក​កាន់​​ស្រី​ស្អាត​​ ស៊ិន យូប៊ីន និង ខាត់ វៃហាំង វិញ​​​មិន​ខុស​ពី​ ជាឡាយ និង​ សុវណ្ណឡាង ប៉ុន្មាន​ដែរ​​ រឿង​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​​រួម​​គ្នា​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ព្រោះ​ត្រង់​ឈុត​ឆាក​ស្នេហា​​​ពួក​គេ​​លេង​​ប្រទាក់​ក្រឡា​គ្នា​បាន​ល្អ​ណាស់​​មើល​ទៅ​ដូច​​​រឿង​រ៉ាវ​ពិត​ៗ​អ៊ី​ចឹង​។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ទស្សនិកជន​ចង់​ឲ្យ​អ្នក​ទាំង​ពី​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​។​​​​

៥/ ងាក​មក​ចាប់​អារម្មណ៍​អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ​ សុខ សោម៉ាវត្តី និង​កីឡា​ក​បាល់​ទាត់​រូប​សង្ហា​ លី វ៉ាហេទ វិញ​​ប៉ះ​គ្នា​បាន​តែ​១​រឿង​សោះ​​ក៏​លេច​ឮ​ព័ត៌មាន​ថា​​ពួក​គេ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​។ ចំពោះ​ការ​បែក​ធ្លាយ​​ព័ត៌មាន​ស្នេហា​​រវាង​កំលោះ​សង្ហា​ និង​អ្នក​មេម៉ាយ​មួយ​ភ្លើង​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខឹង​សម្បារ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចូល​រោង​ការ​ជាមួយ​គ្នា​ខ្លាំង​ណាស់​។​​​​​​​​​

៦/ ដោយ​សារ​តែ​ប្រើ​ពាក្យ​សម្ដី​ឯង​ៗ​ដូច​ប្ដី​ប្រពន្ធ​រវាង​ តាប៊ុយ និង សុភ័ក្រ្ដ កុសុម៉ា ​ក្នុង​កម្មវិធី​"ពេញ​ចិត្ត​ឬ​អត់​" បាន​ធ្វើ​ឲ្យ​​​​​មហា​ជន​​មួយ​ចំនួន​ដែល​ចូល​ចិត្ត​តាម​ដាន​រឿង​រ៉ាវ​អ្នក​ទាំង​ពីរ​ ​កំពុង​តែ​គិត​ថា​ពិធី​ករ​ និង​ពិធី​ការិនី​មួយ​គូ​នេះ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​​ថែម​ទៀត​ផង​ ដល់​ថ្នាក់​ចង់​ឃើញ​ពួក​គេ​ចូល​រោង​ការ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​។

ទោះ​បី​ជា​​​​ទស្សនិកជន​​ស្រឡាញ់​ និង​គាំទ្រ​ចង់​ឃើញ​​អ្នក​សិល្បៈ​៦​ គូ​នេះ​ចូល​រោង​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​អនាគត​ក្ដី ប៉ុន្តែ​កន្លង​មក​មាន​មួយ​ចំនួន​បាន​ចេញ​មុខ​បក​ស្រាយ​ថា​ទំនាក់​ទំនង​របស់​ពួក​គេ​ ​គ្មាន​អ្វី​លើស​ពី​មិត្តភ័ក្ដិ​ឡើយ​​ដូច្នេះ​សូម​កុំ​យល់​ច្រឡំ​។ ចំណែក​​មួយ​ចំនួន​ទៀត​ក៏​​មិន​ទាន់​បាន​ចេញ​មុខ​បក​ស្រាយ​​​នៅ​ឡើយ​ទេ​៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម