សម័យនេះ សូម្បី​​ម៉ូតូ​ឌុប​ក៏​ត្រូវ​មាន​ free wifi និង​សាក​ទូរសព្ទ​ដែរ

  • 2018-03-19 10:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ័យ​ខ្លាច​ក្រែង​អតិថិជន​ខ្លួន​អត់​មាន​អ៊ីនធឺណិត​ប្រើ​ពេល​ធ្វើ​ដំណើរ អ្នក​រត់​ម៉ូតូ​ឌុប​ប្រទេស​វៀតណាម​ចាប់​ផ្ដើម​ផ្ដល់ wifi ឥត​គិត​ថ្លៃ​ដល់​ម៉ូយ​របស់​ខ្លួន។

សម័យ​កាល​កាន់​តែ​ជឿនលឿន រាល់​ការ​រក​ស៊ី​គឺ​សុទ្ធ​តែ​មាន​អ្នក​ប្រកួតប្រជែង​គ្នា​ដណ្ដើម​យក​អតិថិជន​រៀង​ខ្លួន។ កាល​ពី​មុន មាន​តែ​ជំនួញ​ធំ​ៗ​ទេ​ដែល​គេ​សង្កេត​ឃើញ​ថា​មាន​សភាព​បែប​នេះ។ យ៉ាងណាក្ដី មួយ​រយៈ​ក្រោយ​នេះ សូម្បី​តែ​អ្នក​រក​ស៊ី​តូច​ៗ​ក៏​មាន​អ្នក​ប្រជែង​ដែរ។

ជាក់​ស្ដែង នៅ​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​រត់​ម៉ូតូ​ឌុប​តាម​កម្មវិធី​ហៅ​ម៉ូតូ​តាម​រយៈ​ទូរសព្ទ Grab បាន​ចាប់​ផ្ដើម​ភ្ជាប់ wifi ដល់​អតិថិជន​ដែល​ជិះ​ម៉ូតូ​របស់​ខ្លួន ដោយ​ខ្លាច​ក្រែង​ថា​ក្រោយ​ពេល​ចេញ​ពី​ហាង​មក អត់​មាន​អ៊ីនធឺណិត​ប្រើ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម៉ូតូ​ឌុប​ខ្លះ​មិន​ត្រឹម​តែ​មាន wifi នោះ​ទេ គឺ​ថែម​ទាំង​ឆ្នាំង​សាក​សម្រាប់​សាក​ថ្ម​ទូរសព្ទ​ថែម​ទៀត​ដើម្បី​បំពេញ​បំណង​អតិថិជន៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែសម្រួល៖ Caramel

អត្ថបទថ្មី