Verrati ​ទម្លាយ​ចំៗ​ច្បាស់ៗ​ទាក់​ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​ ជាមួយ​Barca

  • 2018-03-19 12:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Marco Verrati ក្នុង​ថ្ងៃ​នេះ បាន​ចេញ​មុខ​ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ខ្លួន​នឹង​ចាក​ចេញ​ទៅ​ចូល​រួម Barcelona នៅ​រដូវ​ក្ដៅ​ខាង​មុខ។ កីឡាករ​បញ្ជាក់​ច្បាស់​ថា ខ្លួន​នឹង​បន្ត​នៅ PSG។

ខ្សែ​បម្រើ​អ៊ីតាលី​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Gazzetta dello Sport ថា៖ "មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ថា ភ្នាក់​ងារ​ខ្ញុំ (លោក Mino Raiola) បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​ផ្ទេរ​ទៅ Barcelona។ ខ្ញុំ​សូម​ធ្វើ​ការ​បដិសេធ​ពាក្យ​នេះ។ វា​មិន​មែន​ជា​ការ​ពិត"។

លោក Mino Raiola

Verrati បាន​បញ្ជាក់​ទៀត​ថា៖ "ខ្ញុំ​និយាយ​ជាមួយ​អ្នក​ចាត់​ការ​ខ្ញុំ​រួច​ហើយ។ ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់​ហើយ ថា​ខ្ញុំ​នឹង​បន្ត​នៅ​ PSG"។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ក្លឹប​យក្ស​បារាំង PSG ត្រូវ​បាន​ទម្លាក់​ដោយ Real Madrid ពី​កម្មវិធី Champions League កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា អនាគត​របស់​កីឡាករ​អ៊ីតាលី​នៅ​ជាមួយ​ក្លឹបកំពុងស្ថិត​ក្នុង​សភាព​ស្រពិចស្រពិល។ របាយការណ៍​មួយ​ហ៊ាន​ទាំង​អះអាង​ថា ភ្នាក់ងារ​របស់​ Verrati គឺ លោក Mino Raiola បាន​រៀប​ចំ​ឲ្យ​ខ្សែ​បម្រើ​ទៅ​ចូល​រួម​ជាមួយ Barcelona នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ទៀត​ផង៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី