បង្ហាញ​ជូន​តារា​ថៃ​ល្បី​ៗ មាន​ឥទ្ធិពល​បំផុតលើ​​បណ្ដាញ​សង្គម

  • 2018-03-19 12:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​សិល្បៈ​ករ​ថៃ​ជា​ច្រើន​ដួង​ មាន​តែ​តារា​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​។ ពួក​គេ​ទាំង​នោះ មាន​នរណា​ខ្លះ? តោះ! តាម​ដាន​ទាំង​អស់​គ្នា​ ថា​មាន​ Idols ដែរ​ឬ​ទេ​?

១. ក្រុម​តារា​ចម្រៀង​ស្រី​ថៃ BNK48

ក្រុម​ BNK 48 គឺ​ជា​ក្រុម​ចម្រៀង​នារី​ដែល​ល្បី​បំផុត​ក្នុង​ប្រទេស​ថៃ​ ហើយ​បទ​ចម្រៀង​ដែល​ល្បី​បំផុត​សម្រាប់​ក្រុម​នេះ​គឺ Koisuru Fortune Cookie ។ ដូច្នេះ​ មាន​អ្នកគាំទ្រ​ជាច្រើន​តាម​ដាន​គាំទ្រ​សកម្មភាព​របស់​ពួកគេ​។

២. តារា​ចម្រៀង​ស្រី​ Game Wichayanee

Game Wichayanee គឺ​ជា​ម្ចាស់​ជយ​លាភី​ក្នុង​ការ​ប្រកួត​ប្រជែង​ The Star 4​។ បន្ទាប់​ពី​ដណ្ដើម​បាន​ពាន​ គឺ​មាន​អ្នកគាំទ្រ​ជាច្រើន​តាម​គាំទ្រ​តារា​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​។

៣. តារា​សម្ដែង​ស្រី Chompoo Araya

តារា​សម្ដែង​ស្រី​រូប​នេះ​ ក៏​ជា​តារា​ពូកែ​លេង​ម៉ូដ​សំលៀក​បំពាក់​ប្រចាំ​ប្រទេស​ថៃ​ដែរ​។ ដូចនេះ មាន​អ្នក​តាម​ (follower) តាម​ Instagram​​ ច្រើន​ដើម្បី​ចង់​ដឹង​ពី​ស្ទីល​​ម៉ូដ​សំលៀកបំពាក់​ថ្មី​ៗ​ក៏​ដូច​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​នាង​។

៤. តារា​សម្ដែង​ប្រុស James Jirayu

តារា​សង្ហា​រូប​នេះ​មាន​អ្នក​គាំទ្រ​ជាច្រើន​តាម​មើល​សកម្មភាព​របស់​តារា​ James Jirayu នៅ​លើ​បណ្ដាញ​សង្គម​៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ