៥ ដំបូន្មាន​ពី​គ្លីនិក​ជំនាញ​ដើម្បី​គេង​លក់​ស្រួល មាន​មួយ​ចំណុច​ គ្រប់​គ្នា​សុទ្ធ​តែ​មាន​រៀង​ខ្លួននា​ពេល​បច្ចុប្បន្ន

  • 2018-03-19 13:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេង​លក់​ស្រួល គឺ​ជា​រឿង​យ៉ាង​សំខាន់​ណាស់ ព្រោះ​ទី​មួយ​វា​ជួយ​ឲ្យ​លោក​អ្នក​មាន​សុខភាព​ល្អ ហើយ​ទី​ពីរ​គឺ​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​នៅ​ថ្ងៃ​បន្ទាប់។ ខាង​ក្រោម​គឺ​ជា​តិចនិក​ចំនួន ៥ ណែនាំ ដោយ​គ្លីនិក​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Mayo Clinic ដែល​លោក​អ្នក​អាច​សាក​ល្បង​ដើម្បី​គេង​លក់​ស្រួល៖

១.មាន​ការ​កំណត់​ម៉ោង​ពេល​គេង​ត្រឹម​ត្រូវ៖ អ្នក​គួរ​ចូល​គេង និង​ងើប​ពី​គេង​ឲ្យ​ទៀង​ពេល​ជា​រៀង​រាល់​ថ្ងៃ។ ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​រាង​កាយ​អ្នក​បង្កើត​ទម្លាប់​គេង និង​ងើប​ត្រឹមត្រូវ។

២.យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន​ លើ​ចំណី​អាហារ​ដែល​លោក​អ្នក​ទទួល​ទាន៖ ការ​ហូប​ច្រើន​ពេក ឬ​តិច​ពេក មួយ​ម៉ោង ឬ ពីរ​ម៉ោង​មុន​ចូល​គេង អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។ លើស​ពី​នេះ លោក​អ្នក​មិន​គួរ​ពិសា​ច្រើន​ពេក​នូវ ភេសជ្ជៈ​ដូច​ជា ស្រា ឬ​ កាហ្វេ និង​ជក់​បារី​ឡើយ។ សារជាតិ​មាន​នៅ​ក្នុង​គ្រឿង​ទាំង​អស់​នេះ រំខាន ឬ​បំផ្លាញ​ដល់​វដ្ដ​ដំណេក​របស់​អ្នក។

៣.បង្ក​បរិយាកាស​ងាយ​ស្រួល​ក្នុង​ការ​សម្រាក៖ ដើម្បី​សម្រេច​បាន​បរិយាកាស​បែប​នេះ លោក​អ្នក​អាច​រៀបចំ​បន្ទប់​ឲ្យ​មាន​ផាសុកភាព និង​ស្ងាត់។ បន្ថែម​ពី​លើ​នេះ លោក​អ្នក​គួរ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ដូច​ជា​ទូរស័ព្ទ ឬ​កុំព្យូទ័រ មុន​ពេល​ចូល​សម្រាន្ត។

៤.កាត់​បន្ថយ​ការ​គេង​ថ្ងៃ៖ ការ​គេង​ថ្ងៃ​យូរ អាច​ប៉ះពាល់​ដំណេក​ពេល​យប់​របស់​លោក​អ្នក។ បើ​អាច​ធ្វើ​បាន សូម​គេង​ថ្ងៃ​កុំ​ឲ្យ​លើស​ពី ៣០​នាទី​ក្នុង​មួយ​ថ្ងៃ ហើយ​កុំ​គេង​ពេល​ល្ងាច។

៥.ធ្វើ​លំហាត់​ប្រាណ៖ លោក​អ្នក​អាច​ធ្វើ​ការ​ហាត់​ប្រាណ​ងាយៗ ដូច​ជា​រត់ ឬ​ធាក់​កង់ ធ្វើ​យ៉ាង​ណា ឲ្យ​ចេញ​ញើស។ ការ​ហាត់​ប្រាណ​ទៀងទាត់ ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​ងាយ​គេង​លក់​ស្រួល៕

ប្រភព៖ mayoclinic   អត្ថបទ៖ សេរី មង្គល