មុន​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង Pogba ដូរ​ម៉ូដ​សក់​ប្លែក​ខុស​រាល់​ដង

  • 2018-03-19 14:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ទៅ​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង ខ្សែ​បម្រើ Paul Pogba ​បាន​ដូរ​ម៉ូដ​សក់​ថ្មី ប៉ុន្តែ​លើក​នេះ​ហាក់​មាន​សភាព​ប្លែក​ជាង​រាល់​ដង។

រូបថត Screenshot ពីរូបថតបង្ហោះដោយគណនី​ផ្លូវការ Instagram របស់​ Paul Pogba

ក្នុង​គណនី​ផ្លូវការ Instagram របស់​ខ្លួន កីឡាករ​បារាំង​បាន​បង្ហោះ​រូប​ពីរ​សន្លឹក​អំពី​ម៉ូត​សក់​ថ្មី​របស់​ខ្លួន។ ម៉ូដ​សក់​នេះ មាន​លក្ខណៈ​លើក​ឡើង​លើ។ ផ្នែក​ខាង​លើ​នៃ​សក់​ ពាក់​កណ្ដាល​លាប​ពណ៌​ពងមាន់ ឯ​ពាក់​កណ្ដាល​ទៀត​លាប​ពណ៌​ផ្ទៃ​មេឃ។ ចំណែក​ផ្នែក​ខាង​ក្រោម​នៃ​សក់ មាន​ពណ៌​ខ្មៅ ខណៈ​គែម​ផ្នែក​ខាង​ឆ្វេង​សក់ មាន​ការ​លេង​ម៉ូដ​ដូចសព្វដង។

នេះ​ជា​លើក​ទី​មួយហើយ ដែល​ Pogba លេង​ម៉ូដ​សក់​បែប​លើក​ឡើង​លើ​បែប​នេះ តាំង​ពី​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​វិញ កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៦។ ជាង​មួយ​ឆ្នាំ​កន្លះកន្លង​ទៅនេះ បើ​ទោះ​ជា​ដូរ​ម៉ូដ​ ឬពណ៌សក់​ច្រើន​លើក​ច្រើន​សា កីឡាករ​រក្សា​ទ្រង់ទ្រាយ​សក់​រាប​ដដែល។

សូម​បញ្ជាក់​ផងដែរ​ថា Paul Pogba ជា​កីឡាករដែលចូលចិត្តក្នុងការផ្លាស់ប្ដូរម៉ូដសក់។ បើតាមការចុះផ្សាយរបស់ The Sun កីឡាករបារាំង ដូរម៉ូដមិនតិចជាង ២០ដងទេ តាំងពីមក​ចូលរួម​ជាមួួយ Manchester United វិញ​កាលពី​ឆ្នាំ ២០១៦៕

New Hair bleu pour les bleu super Saiyan bleu @equipedefrance

A post shared by Paul Labile Pogba (@paulpogba) on

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី