Floyd គិតគូរ​ចង់​ទិញ Newcastle ហើយ​ថា​​អាច​នាំ Ronaldo មក​ទៀត

  • 2018-03-20 02:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​លើក​ឡើង​ថា គេ​កំពុង​ពិចារណា​វិនិយោគ​លើ​ក្លឹប Newcastle United  ក្រោម​គម្រោង​ថ្មី ហើយ​អាច​នឹង​នាំ  Cristiano Ronaldo មក​ទី​នេះ​ទៀត​មុន​បញ្ចប់​អាជីព។

Newcastle ពេល​នេះ​កំពុង​តែ​រក​ម្ចាស់​ថ្មី ខណៈ Mayweather និយាយ​ថា​គេ​ចូល​ចិត្ត​ទីក្រុង​នេះ។ "ខ្ញុំ​ស្រឡាញ់ Newcastle។ សម្រាប់​ធ្វើ​ការ​ជប់​លៀង​ទីក្រុង​នេះ​សប្បាយ​ជាង​ទីក្រុង​ផ្សេង​ៗ​លើ​ពិភពលោក។ ខ្ញុំ​ស្គាល់​កីឡាករ​មួយ​ចំនួន​ក្នុង​ក្លឹប​នេះ​កាល​ពី​ឆ្នាំ​មុន​ ហើយ​ពួក​គេ​ជា​មនុស្ស​ល្អ។ ខ្ញុំ​កំពុង​តែ​ស្វែងរក​ឱកាស​ចាប់​ជំនួញ​​ថ្មី ហើយ​ខ្ញុំ​ស្រឡាញ់​គ្រប់​វិស័យ​កីឡា​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​ត្រូវ​វិនិយោគ​ដោយ​ខួរ​ក្បាល​ មិន​មែន​ដោយ​បេះ​ដូង​ទេ។ ព្រោះ​វិនិយោគ​ដោយ​បេះដូងលុយ អាច​នឹង​ឆាប់​រលាយ"។ សម្ដី Floyd Mayweather។

អតីត​កីឡាករ​មិន​ដែល​ចាញ់​រូប​នេះ​បន្ត​ថា៖ "Ronaldo គឺ​ជា​មិត្ត​យូរ​ឆ្នាំ​​របស់​ខ្ញុំ​ម្នាក់ ហើយ​គេ​អាច​នឹង​មក Newcastle ដើម្បី​បញ្ចប់​អាជីព​នៅ​ទី​នេះ។ Newcastle United ពេល​នេះ​កំពុង​នៅ​ក្រោម​ការ​កាន់កាប់​របស់​មហាសេដ្ឋី​អង់គ្លេស Mike Ashley យូរ​ឆ្នាំ​មក​ហើយ ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី