Messi ថា​ World Cup នៅ​រុស្ស៊ី​ជា​ឱកាស​ចុង​ក្រោយ​ជាមួយ​អាហ្សង់ទីន​​

  • 2018-03-20 02:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​និយាយ​ថា​ World Cup នៅ​រុស្ស៊ី​គឺ​ជា​ឱកាស​ចុង​ក្រោយ​របស់​ខ្លួន​ និង​កីឡាករ​ភាគ​ច្រើន​​ក្នុង​ជម្រើស​ជាតិ​អាហ្សង់ទីន​សម្រាប់​ការ​ឈ្នះ​ពាន​ World Cup។

Messi

ខ្សែ​ប្រយុទ្ធ​ដែល​ឈាន​ចូល​វ័យ​៣១​ឆ្នាំ​នៅ​ខែ​មិថុនា​ មាន​អនុស្សាវរីយ៍​ឈឺ​ចាប់​ច្រើន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ធ្លាប់​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ធំៗ​ចំនួន​៣​លើក​ជាប់​គ្នា​ គឺ​ World Cup ២០១៤, Copa America ២០១៥ និង​ ២០១៦។

“ខ្ញុំ​ស្រក់​ទឹកភ្នែក​ជា​ច្រើនដង​ព្រោះ​តែ​ការ​ចាញ់, ព្រោះ​​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​តែ​​ការ​​បាត់បង់​ពាន​ និង​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​ឲ្យ​ប្រទេស​ជាតិ​។ ពួក​យើង​មាន​អារម្មណ៍​ថា​បើ​មិន​អាច​ឈ្នះ​ World Cup លើក​នេះ​ គឺ​គ្មាន​ឳកាស​ក្រោយ​ទៀត​ទេ"។ ម្ចាស់​ជើង​ឯក​ Ballon d'Or និយាយ​ដូច្នេះ។

គួរ​បញ្ជាក់​ថា​កម្លាំង​​សំខាន់​ៗ​របស់​អាហ្សង់ទីន​មាន​ Messi ខ្លួន​ឯង, Agüero, Gonzalo Higuaín, Ángel Di María, Nicolas Otamendi, Mascherano និង​កីឡាករ​មួយ​ចំនួន​ទៀត​សុទ្ធ​តែ​ឈាន​ដល់​វ័យ​៣០ និង​លើស​ពី​នេះ​អស់​ទៅ​ហើយ​ ដូច្នេះ​មិន​ដឹង​ថា​ពួកគេ​អាច​ជាប់​ជម្រើស​ជាតិ​នៅ​៤​ឆ្នាំ​ក្រោយ​ឬ​ក៏​អត់​ឡើយ៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន