ក្រោយផ្អាកទាក់ទងជាមួយ Justin មួយរយៈ Selena ហាក់ធាត់ជាងមុន
- 2018-03-20 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយផ្អាកទាក់ទងជាមួយ Justin មួយរយៈ Selena ហាក់ធាត់ជាងមុន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨នេះ តារាចម្រៀង Selena Gomez បានទៅកម្សាន្តនៅទីក្រុង Sydney ដោយចំណាយពេលដើរលេងសប្បាយរីករាយជាមួយមិត្តរបស់នាង ក្រោយផ្ដាច់ទំនាក់ទំនងជាមួយតារាចម្រៀង Justin Bieber មួយរយៈ។
បើតាមរូបភាពដែលបានចែកចាយនោះ បញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះស្លៀកឈុតប៊ីគីនី សើចលេងក្អាកក្អាយនៅលើទូកជាមួយមិត្តរបស់នាង។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ Selena ហាក់មានសាច់ និងដុះក្បាលពោះជាងមុន។ ពួកគេដាក់ការសង្ស័យថា ក្រោយបែកមួយរយៈពី Justin Bieber តារាចម្រៀងស្រីរូបនេះអាចនឹងមិនសូវថែទាំរូបរាងរបស់នាងដូចមុន ហេតុនេះហើយទើបនាងមានរូបរាងខុសប្លែកបន្តិចបន្តួចបែបនេះ។
គួររម្លឹកដែរថា តារាចម្រៀង Selena Gomez និង Justin Bieber បានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងគ្នាមួយរយៈក្រោយតារាទាំង២រូបនេះមានទំនាស់មិនចុះសម្រុងគ្នាមួយចំនួន៕
ចុចអាន៖
តើមានរឿងអ្វីឲ្យពិតប្រាកដកើតឡើងរវាង Justin និង Selena?
ចង់ជួបមុខណាស់ តែ Justin សុខចិត្តបំពេញបំណង Selena ក្នុងការសម្រេចបែកគ្នា