ក្រោយ​ឃើញ​ Tuk Tuk ​ឥណ្ឌា​វាយ​លុក​ទីផ្សារ ក្រុមហ៊ុន​មួយ​ចេញ​មុខ​ជួយ​ Tuk Tuk ខ្មែរ

  • 2018-03-20 03:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tos Tov Co., LTD បាន​បញ្ចេញ​កម្មវិធី​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ Tos Tov ដែល​ផ្ដោត​សំខាន់​លើ​រុឺម៉កកង់បីខ្មែរ ជាជាង​រុឺម៉កកង់បី ឥណ្ឌា ឬ​តាក់ស៊ី ដោយ​ផ្ដល់​ជា​ប្រាក់​ប្រចាំ​ខែ​ហើយ ថែម​ទាំង​មាន​រង្វាន់​ជា​ប្រចាំ​សម្រាប់​អ្នក​ដឹក​បាន​ច្រើន​ទៀត​ផង។

កញ្ញា ផុន ផល្លីន បុគ្គលិក​ផ្នែក​រដ្ឋបាល Tos Tov បាន​លើក​ឡើង​ថា៖ "អ្នក​រត់​រុឺម៉កកង់បីខ្មែរ​ពេល​ចុះ​ឈ្មោះ​ជាមួយ​យើង យើង​ជូន​គាត់ ៣០ដុល្លារ​រាល់​ខែ ក្នុង ៦ខែ​ដំបូង ហើយ​យើង​មាន​រង្វាន់​សម្រាប់​អ្នក​ធ្វើ​ការ​បាន​ល្អ​ទៀត មាន​ជា​កាដូ​តិចតួច​អី ចឹង​ទៅ"។

តុកតុកឥណ្ឌា

ការ​ហៅ​រុឺម៉កកង់បី​ជិះ​នៅ​តាម​ផ្លូវ​ហាក់​មាន​ការ​ថមថយ​ចុះ​មួយ​រយៈ​ក្រោយ​នេះ ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​តែ​ម្ដង ដោយ​គេ​និយម​ហៅ​តាម App ដែល​ងាយ​ស្រួល​ជាង និង​មាន​តម្លៃ​សុក្រឹត​ជាង ហើយ​ភាគច្រើន​ឃើញ​មាន​នៅ​លើ​រុឺម៉កកង់បី​ឥណ្ឌា​តែ​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រត់​រុឺម៉កកង់បីខ្មែរ​ ហាក់​មិន​សូវ​ទទួល​បាន​កម្រៃ​ដូច​ពី​មុន។

កញ្ញា ផល្លីន បាន​បន្ថែម​ថា៖ "នៅ​យើង យើង​លើក​ស្ទួយ​អ្នក​រត់​រុឺម៉កកង់បីខ្មែរ ជាង​អ្នក​រត់​រុឺម៉កកង់បីរបស់​ឥណ្ឌា​បន្តិច ដោយ​សារ​មួយ​រយៈ​ក្រោយ​នេះ យើង​សិក្សា​ទៅ​ភាគ​ច្រើន​គេ​ជិះ​តែ​រុឺម៉កកង់បី​ឥណ្ឌា​ទេ ព្រោះ​ហៅ​តាម App វា​ស្រួល​ អ៊ីចឹង​បាន​ពេល​យើង​បង្កើត​កម្មវិធី​មក យើង​តែងតែ​ជំរុញ​តាម​វិធី​ផ្សេងៗ ឲ្យ​អ្នក​រត់​រុឺម៉កកង់បី​ខ្មែរ​ចុះ​ឈ្មោះ​ជាមួយ​យើង​ឲ្យ​បាន​ច្រើន"។

តុកតុកខ្មែរ

Tos Tov ជា​កម្មវិធី​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ​គិត​តម្លៃ​តាម​គីឡូម៉ែត្រ បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ហើយ​បាន​សហការ​ជាមួយ​រុឺម៉កកង់បីខ្មែរ​ជាង ៣០០ និង​រុឺម៉កកង់បីឥណ្ឌា ព្រម​ទាំង​តាក់​ស៊ី​ជាង ២០០ទៀត នៅ​ភ្នំពេញ៕

ព័ត៌មាន​បន្ថែម ចូលទៅ​ផេក​ហ្វេសប៊ុក Tos Tov ហើយ​ចុច​ត្រង់​នេះ ដើម្បី Download សម្រាប់ Android និង iOS

អត្ថបទ៖ វិទូ