ដោយសាររឿងតិចតួច តារាស្រីឥណ្ឌាទាំងនេះក្លាយជាសត្រូវ​ស៊ីសាច់ហុតឈាម

  • 2018-03-20 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភាព​ និង​សម្ព័ន្ធ​ភាព​មិន​សូវ​ជា​មានអាយុ​កាល​យូរ​អង្វែង​ទេ​ក្នុង​ពិភព​សិល្បៈ​ឥណ្ឌា​ ឬបូលីវូដ។ នេះ​ក៏​ដោយសារ​តារា​ខ្លះ​ ព្យាយាម​ប្រណាំង​ប្រជែង​គ្នា​ ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​រៀងៗ​ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ម្នាក់ៗ​កើត​ចិត្ត​ច្រណែន មិន​សប្បាយ​ចិត្ត​ រហូត​ក្លាយ​ជា​ជម្លោះ​ដោយ​មិន​ដឹង​ខ្លួន ទាំង​ដែល​ពួកគេ​ធ្លាប់​មាន​ប្រាស្រ័យ​ទាក់ទង​ល្អនឹងគ្នា។

ដើម្បី​កាន់​តែ​ជ្រាប​ច្បាស់​ ថា​តារា​ណា​ខ្លះ​ជា​សត្រូវ​នឹង​គ្នា​នោះ​ សូម​ទស្សនា​ដូច​តទៅ៖

១. តារាសម្ដែង​ Priyanka Chopra និង​ Kareena Kapoor

កាល​ពី​មុន​អ្នក​ទាំង​ ២​គឺជា​មិត្តល្អ​នឹង​គ្នា ពេល​សម្ដែង​រឿង​ "Aitraaz” ក្នុង​ឆ្នាំ​ ២០០៤។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ចំណង​មិត្តភាព​នេះ​ ក៏​ត្រូវ​ផ្ដាច់​ ក្រោយ​រឿង​នោះ​ចេញ​បញ្ចាំង ព្រោះ​ភាគី​ម្ខាង​ក្នុង​ចំណោម​អ្នក​ទាំង​ ២​មាន​អារម្មណ៍​មិន​សប្បាយ​ ខណៈ​ខ្លួន​មិន​សូវ​ទទួល​បាន​ជោគជ័យ​ដូច​មិត្តភ័ក្តិ។ ដោយ​ឡែក​ កំហឹង​កាន់​តែ​ខ្លាំង​ នៅ​ពេល​ដែល​អតីត​សង្សារ​របស់​ Kareena មាន​ឈ្មោះ​ថា​ Shahid បាន​ទាក់ទង​ជាមួយ​តារា​សម្ដែង​ Priyanka Chopra។

២. តារាសម្ដែង​ Madhuri Dixit និង Sridevi

ក្នុង​អំឡុង​ទសវត្សរ៍​ទី​ ៨០ តារា​ជើង​ចាស់​ទាំង​ ២​ ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើន​លើក​តម្កើង​ថា​ជា​ កំពូល​តារា​ស្រី​ប្រចាំ​ប្រទេស។ ប៉ុន្តែ​ដោយសារ​ម្នាក់ៗ​មាន​ទឹកចិត្ត​មោះមុត​ក្នុង​ការ​ប្រជែង​ភាព​ល្បីល្បាញ​ពេក​ មិត្តភាព​ដែល​ខំ​រក្សា​ក៏​ត្រូវ​បញ្ចប់។

៣. តារាសម្ដែង​ Deepika Padukone និង Katrina Kaif

មហាជន​ជា​ច្រើន​ជឿជាក់​ថា​ តារាស្រី​ទាំង​ ២​ មិន​អាច​ទ្រាំ​ទ្រ​នឹង​គ្នា​បាន ​ដោយសារ​ដើមហេតុ​លោក Ranbir Kapoor។ ជាក់ស្ដែង​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​មួយ គឺ​កម្មវិធី​ Koffee With Karan ទាំង Katrina បាន​និយាយ​ថា​ខ្លួន​ស្អប់​ Deepika ណាស់។

៤. Aishwarya Rai និង​ Sonam Kapoor

ក្នុង​បទ​សម្ភាស​មួយ​ តារា​សម្ដែង​ Sonam បាន​ហៅ​ Aishwarya ថា​ "អ្នក​មីង​មក​ពី​ជំនាន់​ផ្សេង” ចា​ហេតុ​ធ្វើ​ឲ្យ​ Aishwarya ឈឺ​ចិត្ត។ តាំង​ពី​ពេល​នោះ​មក​ ពួកគេ​ទាំង​​២​មិន​ដែល​មិន​មើល​មុខ​គ្នា​ទេ។

៥. តារាសម្ដែង​ Kareena Kapoor និង Bipasha Basu

ជម្លោះ​របស់​តារា​ស្រី​ទាំង​ ២​បាន​ក្លាយ​ជា​ប្រធាន​បទ​ធំ​ពេញ​ប្រទេស។ រឿង​រ៉ាវ​ដំបូង​ កើត​ឡើង​នៅពេល​ Kareena និយាយ​ចំអន់​បែប​លេង​សើច​ ដោយ​ហៅ​ Bipasha ថា​ "Kaali Billi” អំឡុង​ពេល​កំពុង​ថត​រឿង។

៦. តារាសម្ដែង​ Rani Mukherjee និង Aishwarya Rai

សម្រាប់​អ្នក​ទាំង​ ២​នេះ​វិញ​ ចាប់​ផ្ដើម​មាន​ជម្លោះ​នឹង​គ្នា​ ពេល​ Rani Mukherjee ត្រូវ​ថត​ជំនួស​ Aishwarya ក្នុង​រឿង​របស់​តារា​សម្ដែង​ប្រុស​ Shah Rukh Khan។

៧. តារាសម្ដែង​ Anushka Sharma និង​ Deepika Padukone

មូលហេតុ​ដែល​នាំ​ឲ្យ​ អ្នក​ទាំង​ ២​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ គឺ​ដោយសារ​តារាសម្ដែង​ Ranveer Singh។ រឿង​រ៉ាវ​កើត​ឡើង​ នៅ​ពេល​ Ranveer បញ្ឆេះ​ Anushka និង​ Deepika ឲ្យ​មាន​រឿង​នឹង​គ្នា៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម