Fifth Harmony ប្រកាស​រំសាយ​ក្រុម​មួយ​រយៈ​ ក្រោយ​បង្កើត​បាន​៦​ឆ្នាំ

  • 2018-03-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ដ៏​ល្បីៗ Fifth Harmony បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​ក្រុម​មួយ​រយៈ ដោយ​សមាជិក​ក្រុម​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​អាជីព​ជា​អ្នក​ចម្រៀង​ទោល​រៀងៗ​ខ្លួន។

នៅ​ក្នុង​សារ​មួយ​ដែល​ក្រុម​ចម្រៀង​នេះ​បាន​បង្ហោះ​លើ Twitter ពួក​គេ​បាន​រៀប​រាប់​ថា ពួក​គេ​ត្រូវ​តែ​ផ្អាក​ក្រុម​មួយ​រយៈ​ដើម្បី​ស្វែង​រក​អ្វី​ដែល​ថ្មី​ទៅ​ឲ្យ​ពួក​គេ​និង​អ្នក​រាល់​គ្នា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ចម្រៀង​នេះ​ក៏​បាន​សរសេរ​អរគុណ​ដល់​ អ្នក​គាំទ្រ​ទាំង​អស់​ដែល​តែង​តែ​គាំទ្រ​ពួក​គេ​រហូត​មក និង​សន្យា​ថា​អាច​ត្រលប់​មក​វិញ​នៅ​ពេល​ណា​មួយ​ នៅ​ថ្ងៃ​អនាគត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ចម្រៀង​នេះ​មិន​បាន​ប្រាប់​ពេល​វេលា​ជាក់លាក់​​​ ដែល​ពួក​គេ​អាច​នឹង​ត្រលប់​មក​វិញ​ជុំ​គ្នា​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​ដូច​ជា​បាន​គិត​ទុក​រួច​មុន​ទៅ​ហើយ ព្រោះ​ដោយ​សារ​តែ​ភាព​ជោគជ័យ​របស់ Camila Cabello ក្រោយ​ចាកចេញ​ពី​ក្រុម​កាល​ពី​ឆ្នាំ ២០១៦ ធ្វើ​ឲ្យ​សមាជិក​ដទៃ​ទៀត​ចង់​សាកល្បង​ចេញ​ច្រៀង​ Solo ដូច​គ្នា៕

អាន​អត្ថបទ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ