F1៖ Hamilton ចុះ​កុងត្រា​ថ្មី​ឲ្យ​​ Mercedes ​តម្លៃ​មហា​សាល​ ១២០​លាន​ផោន​

  • 2018-03-20 07:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lewis Hamilton នឹង​ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​ប្រណាំង​រថយន្ត​ F1 របស់​ Mercedes នៅ​សប្ដាហ៍​នេះ​ដែល​មាន​តម្លៃ​១២០​លាន​ផោន​ ជា​កិច្ច​ព្រមព្រៀង​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អង់គ្លេស។

Hamilton

កីឡាករ​វ័យ​៣៣​ឆ្នាំ​នឹង​ទទួល​ថ្លៃ​នឿយហត់​ ៤០​លាន​ផោន​ នៅ​ឆ្នាំ​ទី​មួយ​ និង​ទី​ពីរ​ ហើយ​មាន​ជម្រើស​សម្រាប់​បើក​ឲ្យ​ Mercedes នៅ​ឆ្នាំ​ទី​បី​បន្ថែម​ទៀត។ កុងត្រា​ខាង​លើ​មាន​ន័យ​ថា​ ក្នុង​១​សប្ដាហ៍​ Hamilton ទទួល​កម្រៃ​ ៧៧០ ០០០​ផោន​។

អ្នក​ប្រណាំង​រថយន្ត​កើត​នៅ​ទីក្រុង​ Stevenage គឺ​ជា​អ្នក​បើក Formula 1 ដ៏​ជោគជ័យ​បំផុត​របស់​អង់គ្លេស​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភព​លោក​ចំនួន​៤​ដង​ក្នុង​អាជីព​ ហើយ​ក៏​​ជា​ជើង​ឯក​រដូវ​កាល​ចាស់​ដែរ។ ការ​ប្រកួត​ World Championship ២០១៨​ នឹង​ធ្វើ​ឡើង​លើ​២១​ទីលាន​ ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥​មិនា​ និង​បញ្ចប់​ថ្ងៃ​ទី​២៥​វិច្ឆិកា៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន