កុមារ​កម្ពុជា​រូប​នេះ បង្ហាញ​សមត្ថភាព​រហូត​គ្រូ​មក​ពី​អេស្ប៉ាញ​ជាប់​ចិត្ត​ នាំ​ទៅ​ហាត់​នៅ Barcelona

  • 2018-03-20 09:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុមារា​ឈ្មោះ Kasidef Vasunan ​​បាន​ទៅ​ដល់​ទឹក​ដី​អេស្ប៉ាញ​ក្លឹប FC Barcelona ​ព្រម​ទាំង​​បាន​ នឹង​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​បាល់ទាត់​នៅ​ទីនោះ​​គិត​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨។

គ្រួសារ​របស់​អ្នក​ស្រី ពុធ ធីតា (រូបថត​៖​ ផ្ដល់​ឲ្យ​)

​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី ពុធ ធីតា ម្ដាយ​របស់ Kasidef Vasunan ​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី និង​​ស្វាមី​​​លោក Ratchakith Vasunan (ជនជាតិថៃ) កំពុង​ស្ថិត​នៅ​ទឹក​ដី​អេស្ប៉ាញ​ជា​មួយ​កូន។ ​បច្ចុប្បន្ន​គ្រួសារ​របស់​អ្នក​ស្រី​មាន​ទីលំនៅ​ នៅ​ភ្នំពេញ ហើយ​កូន​ប្រុស​​កំពុង​រៀន​នៅ​ថ្នាក់​ទី​៥ នៃ​សាលា​ឯក​ជន​មួយ​នៅ​ភ្នំពេញ​។

​ការ​ទទួល​បាន​ឱកាស​ទៅ​​ដល់​ទឹក​ដី​នៃ​ប្រទេស​ខ្លាំង​ខាង​បាល់ទាត់​នេះ​គឺ​ជា​លើក​ទី​១ របស់​កូន​ប្រុស​អ្នក​ស្រី ​ក្រោយ​ពេល​ចូល​ខ្លួន​​ទៅ​រៀន​នៅ​សាលា​បាល់ទាត់ និង​​បាន​ទៅ​ហ្វឹកហាត់​នៅ​សាលា​មួយ​នៅ​សិង្ហបុរី​ដែល​ត្រូវ​បាន​ក្រុមការងារ​ជ្រើស​រើស​ឲ្យ​ទៅ​ហ្វឹកហាត់​រយៈ​ពេល​មួយ​សប្តាហ៍​នៅ Barcelona ប្រទេស​អេស្ប៉ាញ។ នេះ​គ្រាន់​តែ​​ជា​ឱកាស​ទៅ​ហ្វឹកហាត់​ធម្មតា​ប៉ុណ្ណោះ​​គឺ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​យុវជន​របស់​​ក្លឹប Barcelona ឬចូល​រួម​កម្មវិធីអ្វី​មួយ​ឡើយ។

សាលា​​នៅ​សិង្ហបុរី​ដែល​គ្រួសារ​អ្នក​ស្រី​នាំ​កូនទៅ​រៀន​បាល់ទាត់​​នោះ​ ជា​រៀងរាល់​ឆ្នាំ​តែង​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ពីរ​រូប​ទៅ​ហ្វឹកហាត់​នៅ​​អេស្ប៉ាញ​ តាម​រយៈ​ការ​ជ្រើស​រើស​របស់​គ្រូ​​មក​ពី​អេស្ប៉ាញ​ផ្ទាល់​។ ​ក្រុម​គ្រួសារ​អ្នក​ស្រី នឹង​មក​ដល់​ទឹក​កម្ពុជា​វិញ​នា​ថ្ងៃ​ទី​២៤ ​ខែ​មីនា ឆ្នាំ​២០១៨​ ក្រោយ​​ពេល​ជូន​កូន​បំពេញ​ភារកិច្ច​​​ហ្វឹកហាត់​នៅ​ទឹក​ដី​អេស្ប៉ាញ​រួច​រាល់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​