មិត្ត​ជិតស្និទ្ធ​របស់ Selena Gomez គិត​ថា Justin Bieber គឺ​ជា​ឥទ្ធិពល​អាក្រក់​សម្រាប់​នាង

  • 2018-03-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់ Selena Gomez យល់​ថា​ Justin Bieber គឺ​ជា​ឥទ្ធិពល​អាក្រក់​សម្រាប់​នាង និង​មិន​ពេញ​ចិត្ត​ដែល​នាង​តែង​តែ​ពឹង​ពាក់​តារា​រូប​នេះ​ទេ។

មិត្ត​ប្រចាំ​ជា​ច្រើន​នាក់​របស់​ម្ចាស់​បទ "Bad Liar” បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ទំនាក់ទំនង​ដូច​អំពិលអំពែក​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ ដែល​ពេល​ថ្មី​ៗ​នេះ​ទើប​តែ​បែក​គ្នា​ម្ដង​ទៀត​​មួយ​រយៈ។

ប្រភព​នោះ​បាន​បញ្ជាក់​ថា៖ "មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ក្រុម​មនុស្ស​ដែល​ Selena តែង​តែ​ចំណាយ​ពេល​ជាមួយ​ ដែល​មិន​ចូល​ចិត្ត​ Justin ព្រមទាំង​មិន​ចូល​ចិត្ត​ពេល​លោក​នៅ​ក្បែរ Selena។ ពួក​គេ​គិត​ថា​ Justin គឺ​ជា​ព័ត៌មាន​អាក្រក់​ចំពោះ​ Selena និង​មិន​ទទួល​ស្គាល់​ពី​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​នោះ​ទេ។ អ្នក​ទាំង​នោះ​គិត​ថា Justin គឺ​ជា​ឥទ្ធិពល​អាក្រក់​និង​តែង​តែ​ធ្វើ​ឲ្យ​ Selena ពឹង​ពាក់​ខ្លួន​។ ពួក​គេ​គិត​ថា នាង​មាន​ទឹក​ចិត្ត​ល្អ​និង​ស្មោះ​ត្រង់​ ព្រម​ទាំង​សុខ​ចិត្ត​ធ្វើ​គ្រប់យ៉ាង​សម្រាប់​ស្នេហា ហេតុ​ដូច្នេះ​ហើយ​វា​មិន​ល្អ​ចំពោះ​នាង។"

ចំណែក​ឯ​ម្ចាស់​បទ "Sorry” វិញ​ មិន​ដែល​ខ្វល់​ពី​មិត្តភ័ក្ដិ​របស់​ Selena នោះ​ទេ​ ទោះ​បី​ជា​ពួក​គេ​គិត​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ Selena ព្យាយាម​បំបែក​មិន​ឲ្យ​ពួក​គេ​ជួប​គ្នា។

នេះ​ប្រហែល​ជា​មូលហេតុ​មួយ​ដែល​ Selena ត្រូវ​ការ​ពេល​វេលា​ដាច់​ដោយ​ឡែក​ផ្ទាល់​ខ្លួន​មួយ​រយៈ​ ដើម្បី​គិត​អំពី​អ្វី​ដែល​នាង​ចង់​បាន​នៅ​ក្នុង​ជីវិត​របស់​នាង៕

អាន​អត្ថបទ៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ