បង្គន់​​​ឆ្លាត​វៃ​នៅ​ជប៉ុន បំពាក់បច្ចេកវិទ្យា​ឡើង​​កប់ ថ្លៃ​អាច​ទិញ​ Prius មួយ​ជិះ​បាន

  • 2018-03-21 01:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​បង្គន់​អនាម័យ​ទំនើប​ Toto បាន​វិវត្ត​ទៅ​ជំហាន​បន្ទាប់​ក្នុង​ការ​ផលិត​បង្គន់​ឆ្លាតវៃ​មាន​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ Ultra-luxurious, NEOREST NX ដោយ​រំពឹង​ដាក់​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ចុង​ឆ្នាំ ២០១៨ ក្នុង​តម្លៃ ១១ ០០០ ដុល្លារ

ភាព​ងាយស្រួល​នៃ​បង្គន់​របស់​ប្រទេស​ជប៉ុន​មួយ​នេះ រចនា​លាយឡំ​ដោយ​សារធាតុ​ពរ្សឺឡែន មាន​មុខងារ​បើក​ចាន​បង្គន់​នៅ​ពេល​ម្ចាស់​ដើរ​មក និង​បាញ់​ទឹក​លាង​សម្អាត បន្សំ​ម៉ាស៊ីន​បាញ់​ខ្យល់ ក្រោយ​ម្ចាស់​បន្ទោបង់​រួចរាល់ មិន​ពិបាក​ក្នុង​ការ​ប្រើ​ក្រដាស​អនាម័យ ហើយ​សូម្បី​តែ​ការ​សម្អាត​បរិវេណ​បង្គន់​ទាំង​មូល ក៏​មាន​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ផង​ដែរ ដោយ​អាច​ធានា​ថា​គ្មាន​ក្លិន​និង​កាកសំណល់​កខ្វក់​ណា​មួយ​ឡើយ។

សរុប​មក​អ្នក​ប្រើប្រាស់ គ្រាន់​តែ​មក​អង្គុយ​ធម្មតា ដោយ​គ្មាន​ហត់​នឿយ​អ្វី​ទាំង​អស់ ព្រោះ​ពេល​បន្ទោបង់​រួចរាល់ ចាន​បង្គន់​នឹង​បិទ​ទៅ​វិញ​ដោយ​ឯកឯង ហើយ​មាន​បច្ចេកវិទ្យា​បើក​ពន្លឺ​ភ្លើង​ស្វ័យប្រវត្តិ​នា​ពេល​រាត្រី​ថែម​ទៀត​ផង។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ soranews24   ប្រែ​សម្រួល៖ កៅ រក្សា